លោក ផែង វណ្ណៈ បង្ហោះកាបូបមួយចំអកអ្នកលក់ក្លែងក្លែង ឯតម្លៃវិញពិតជាមិនធម្មតា

ប៉ុន្មាន​ថ្ងៃ​នេះ លោក ផែង វណ្ណៈ បាន​ផ្សាយ​បន្ត​បន្ទាប់​ពី​រឿង​តារា​ស្រី ២​ដួង នាំ​គ្នា​លក់​កាបូប​ក្លែង​ក្លែង បោក​លុយ​គេ​បាន​រាប់​ម៉ឺន​ដុល្លារ ដើម្បី​រក​យុត្តិធម៌​ឱ្យ​ជន​រង​គ្រោះ និង​ក្នុង​គោល​បំណង​ឱ្យ​សង​លុយ​ទៅ​ជន​រង​គ្រោះ​វិញ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​មុន​នេះ​បន្តិច លោក​បាន​បង្ហោះ​កាបូប​ដៃ​មួយ ដោយ​បញ្ជាក់​ថា​វា​មាន​តម្លៃ​ដើម ២២០០យូរ៉ូ ឬ​ស្មើ​នឹង​ប្រមាណ ២៤០០​ដុល្លារ​ឯ​ណោះ។

លោក​បាន​បង្ហោះ​រូប​កាបូប ដោយ​សរសេរ​ថា៖ "តារា​ផ្សាយ​ពាណិជ្ជកម្ម​កាបូប GG ទើប​រះ​ថ្មី តម្លៃ​នៅ​ប៉ារីស ២២០០ យូរ៉ូ។" បើ​តាម​មើល​សំណេរ​នេះ គឺ​លោក​ចង់​ចំអក​ឱ្យ​អ្នក​លក់​របស់​ក្លែង​ក្លាយ ដែល​កំពុង​ល្បី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ តាម​ពិត កាបូប​ដែល​លោក ផែង វណ្ណៈ បង្ហោះ​គឺ​ម៉ាក Gucci Azalea GG Marmont ហើយ​តម្លៃ​វា​នៅ​ទីផ្សារ​បរទេស​ពិត​ជា​ជាង ២០០០​ដុល្លារ​មែន ព្រោះ​ជា​ម៉ាក​ល្បី​លំដាប់​ពិភពលោក។

គួរ​បញ្ជាក់​ថា មុន​នេះ​កញ្ញា វ៉ាង ស្រីណូ ក៏​បាន​បង្ហោះ​រូប​កាបូប អម​ដោយ​វិក្កយបត្រ​ដែរ ដោយ​វា​មាន​តម្លៃ​រហូត​ដល់​រាប់​ពាន់​ដុល្លារ​ដូច​គ្នា។ បើ​តាម​វិក្កយបត្រ ដែល​ភ្ជាប់​ជាមួយ​រូប​ភាព​ដែល​តារា​ស្រី វ៉ាង ស្រីណូ កំពុង​កាន់​នោះ បាន​បង្ហាញ​ថា វា​មាន​តម្លៃ​សរុប ៥៦១៦​ដុល្លារ។ ក្នុង​នោះ​ដែរ គឺ​កាបូប​យួរ​ម៉ាក Chanel មាន​តម្លៃ ៥២០០​ដុល្លារ ចំណែក​ថ្លៃ​ពន្ធ ៨​ភាគ​រយ ស្មើ​នឹង ៤១៦​ដុល្លារ។ កាបូប​នោះ ត្រូវ​បាន​ទិញ​ពី​ហាង​មួយ នៅ​ក្រុង Costa Mesa រដ្ឋ California សហរដ្ឋអាមេរិក។ ចំណែក​ការ​ចំណាយ​ទៀត​សោត គឺ​ប្រើ​តាម Mastercard Credit Card មិន​មែន​កាន់​លុយ​ទាំង​ដុល​ទៅ​ទិញ​ទេ។

វ៉ាង ស្រីណូ បាន​សរសេរ​ជាមួយ​រូប​ភាព​ដែល​បង្ហោះ​នោះ​ថា៖ "បើ​យើង​ហ្អា​ស់​ប្រើ​​របស់​ហ្សី​ន​មែនហើយ ​គេ​មិន​ជឿ នែក​ផូស​រូប​ចឹងៗ​ម៉ោ​! បើ​ហ៊ាន​សុំ​កាបូប​គេ​​ល​​ ថត​ឡើង​ចង់​គ្រប់​ម៉ូត​ហើយ​នោះ​រឿង​អី​មិន​ហ៊ាន​ថត​ពេល​គេ​គិតលុយ​​? ហើយ​ខ្លាច​អី​នឹង​ផូស​វិ​ក័​យ​ប​ត្រ​? ផូស​មក​អោយ​គេ​ឃើ​ញ​ឈ្មោះ​យើង​ក្នុង​ណឹ​ង​ផង​! ហាង​លក់​របស់​ហ្សិន​បើ​ភ្ញៀ​វ​ចូល​ទៅ​ទិ​ញ​របស់គេ​មែន​គេ​ទទួល​ណាស់។

​គេ​រៀ​ប​ចំ​ភេ​ស​ជ្ជៈ​​ ទឹក​​ កាហ្វេ​​ ពេល​ខ្លះ​គេ​គាស់​ស្រា​សាំ​ប៉ា​ញ​ទទួល​ទៀ​ត​ក៏មាន​ដែរ​! អោយ​តែ​ចូលទៅ​ទិញ​របស់​គេ​​ មិនមែន​សុំ​គេ​​ ល​​ ថតៗ​រួច​និយាយថា​អគុណ​ហើ​យ​ដើ​រ​ចេញ។ អូ​​ ភ្លេច​មួយ​ទៀត​​ នេះ​ទិញ​ត្រឹមតែ​ 6​ពាន់​ទេ​ខ្ញុំ​មិន​ចាយ​លុយ​សុទ្ធ​ផង​​ ខ្ញុំ​អូស​កាត​ទេ​ណា​​។ កុំ​ថាលុយ​រាប់​សែន​អី​នោះ​! ធ្ងន់​ណាស់៕" ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!