ទីបំផុត ឯកឧត្តម ឈាង វុន បង្ហាញឈ្មោះអ្នកនិយាយថា កម្មករធ្វើពុតឈឺ ដើម្បីកេងលុយ បសស

តំណាងរាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា ឯកឧត្ដម ឈាង វុន បាន​​​បញ្ជាក់ថា​​​ការលើកឡើង​​​របស់​​​លោក​​​ដែល​​​ថា​​​ព​លករ​មួយ​ចំនួន​បាន​ឃុបឃិត​ជា​មួយក្រុម​​​គ្រូ​​​ពេទ្យ​ធ្វើ​ពុត​ជា​ឈឺ​មិ​​​ន​មែន​​​ជា​យោបល់​​​​ផ្ទាល់​​​របស់​​​លោក​​​នោះទេ ប៉ុន្តែ​​​លោក​គ្រាន់​​​តែ​នាំ​ពាក្យសម្តី​​​​របស់​តំណាងរាស្ត្រ​ផ្សេង​ប្រាប់​ក្រុម​​​​អ្នក​សារ​ព័ត៌មាន​តែប៉ុ​ណ្ណោះ​​​​។ ចំណែក​ឯកឧត្តម​វិញ គឺ​គ្រាន់​តែ​ជា​អ្នក​នាំ​ពាក្យ ក្នុង​នាម​ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា។

ឯកឧត្តម ឈាង វុន បាន​​​បញ្ជាក់ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​​​វី​អូ​ឌី​ថា ក្នុងនាម​ជា​អ្នកនាំពាក្យ ឯកឧត្ដម​បាន​បំពេញ​តួនាទី​របស់ខ្លួ​ន​រួចរាល់​ហើយ គឺ​និយាយ​ប្រាប់​អំពី​កង្វល់​សមាជិកស​ភា​នៅក្នុង​អង្គ​ប្រ​ជុំ​មក​ប្រាប់​មហា​ជន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកឧត្ដម​មាន​ប្រសាសន៍ថា​៖«​ខ្ញុំអ​ត់​មានអី​ខ្វាយខ្វល់​ពី​រឿង​គេ​ចុះ​អាក្រក់​អំ​ពី​ខ្ញុំ​ទេ ខ្ញុំ​មាន​តួនាទី​របស់​ខ្ញុំ​មួយ​គឺ​ខ្ញុំ​ធ្វើ​ការងារ​របស់​ខ្ញុំ​។ អា​រឿង​ដែល​ក្មួយ​សួរ​ខ្ញុំ​នេះ ពូ​បញ្ជាក់បន្ថែម​ទៀត មិនមែន​ជា​យោបល់​របស់​ពូ​ផ្ទាល់​ទេ​។ ពូ​គ្រាន់តែ​ជា​អ្នកនាំពាក្យ​របស់​រដ្ឋសភា​។ នៅពេលដែល​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ប្រជុំ​រួចហើយ ឬ​សភា​ប្រជុំ​ហើយ ការសម្រេច​ទាំងឡាយ​របស់​រដ្ឋសភា ពូ​ត្រូវមាន​តម្លាភាព​និយាយ​ជូន​ប្រជា​ពល​រដ្ឋ ជូន​អ្នក​សារ​ព័ត៌មាន​ស្តាប់​។​»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​វី​ដេឃ្លី​បដែល​បង្ហោះ​​​លើ​បណ្តាញ​ស​ង្គ​ម​ហ្វេស​ប៊ុ​ក ឯកឧត្ដម ឈាង វុន កាលពី​ថ្ងៃទី​១ ខែតុលា នៅឯ​វិមាន​រដ្ឋសភា បាន​ថ្លែង​​​ថា អ្នក​តំណាងរាស្ត្រ​មួយ​ចំ​នួន​ពិសេស​លោកស្រី ឡោក ខេង បាន​លើកឡើងថា​បច្ចុប្បន្ន​រដ្ឋ​រដ្ឋ​បាន​បាត់បង់​ចំណូល​ច្រើន ព្រោះ​មានការ​កេង​ប​ន្លំ​ក្នុង​ការប្រើប្រាស់​សេវា​បេឡា​ជាតិ​របប​សន្តិសុខ​ស​ង្គ​ម (​ប​.​ស​.​ស​)​។ លោក បាន​​​បញ្ជាក់ថា មាន​ម​ន្ត្រី​រាជការ​និង​ពល​ករ​មួយ​ចំ​នួន​បាន​ឃុបឃិត​ជា​មួយក្រុម​ពេទ្យ​ធ្វើ​ពុត​ជា​ឈឺ​ដើម្បី​ចេញ​វិ​ក័​យ​ប័​ត្រ​ក្លែងក្លាយ​បើកប្រាក់​​​ចែកគ្នា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេឡា​​​ជាតិ​​​របប​​​សន្តិសុខ​​​ស​ង្គ​ម (​ប​.​ស​.​ស​) មាន​​​ភា​រ​​​កិច្ច​​​ផ្តល់​​​នូ​វ​​​សន្តិសុខ​​​ស​ង្គ​ម​​​ជា​​​មូល​​​ដ្ឋា​ន​​​ជូន​​​កម្មករ​​​និយោជិត​​​ទាំងអស់​​​ដែល​ធ្វើ​​​ការ​​​ក្នុង​​​វិស័យ​​​ឯក​​​ជន​។​ វី​អូ​ឌី មិនអាច​ទំនាក់ទំន​ង លោកស្រី ឡោក ខេង តំណាងរាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ប្រចាំ​ម​ណ្ឌ​ល​ភ្នំ​ពេញ សុំ​ការពន្យល់ល​ម្អិ​ត​អំ​ពី​បញ្ហា​ខាងលើ​បានទេ​​​​។​ នាយក​អង្គកា​រស​ម្ព័​ន្ធ​ភាព​ការងារ និង​សិទ្ធ​មនុស្ស លោក មឿន តុលា បានបង្ហាញ​ការ​យល់ឃើញថា ការលើកឡើង​អំពី​បញ្ហា​ឃុបឃិត​គ្នា​រវាង​និយោជិត​ជាមួយ​ពេទ្យ​ដើម្បី​យកលុយ​ពី​ការទូទាត់​សាច់ប្រាក់​ពី ប​.​ស​.​ស គឺជា​ការបង្ហាញ​បញ្ហា​ដែល​ខ្វះ​ការសិក្សា​ច្បាស់លាស់​អំ​ពី​នីតិ​វិធី​ធ្វើ​ការងារ​របស់ ប​.​ស​.​ស​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក មឿន តុលា បាន​​​និយាយថា​៖«​រឿង​ទៅ​ធ្វើ​ឯកសារ​ទូទាត់​សាច់ប្រាក់​ពី​ប​.​ស​.​ស​នេះ ខ្ញុំ​ពិបាកពិបា​កនឹង​ជឿ​ណាស់ ដោយសា​រប​.​ស​.​ស​មុននឹង​គេ​ចេញ​សេចក្តីសម្រេច​លើ​ការ​ចំណាយ​ផ្សេងៗ​របស់​ពេទ្យ​ដៃគូ គឺ​គេ​មាន​ការស៊ើបអង្កេត​រប​ស់​គេ​វែងឆ្ងាយ​ណាស់​។ គេ​មាន​របាយការណ៍​ពី​និយោជក​ជាដើម​។ អីចឹង​មិនមែន​កម្មករ​ម្នាក់​ដើរ​ចូលទៅក្នុង​ពេទ្យ​ហើយ​និយាយ​ជាមួយ​ពេទ្យ ហើយ​ពេទ្យ​អាច​ធ្វើ​វិក័យ​ប័​ត្រ​ទៅ​យកលុយ​ពី​ប​.​ស​.​ស​បានទេ​។​»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រធាន​ស​ម្ព័​ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេ​រលោក អា​ត ធន់ បាន​បញ្ជាក់ថា តាមច្បាប់​ការងារ​កាលណា​កម្មករ​ដាក់​ច្បាប់​ឈឺ គឺ​កម្មករ​អាច​បើក​ប្រាក់ខែ​បាន​ត្រឹម​៧០​ភាគ​រយ​ប៉ុណ្ណោះ​។ លោក​អាត់​ធន់​បន្ថែមថា ប្រាក់រ​ង្វាន់​ទៀងទាត់ រឺ​ប្រាក់​បន្ថែម​ផ្សេង​ទៀ​ត​ក៏​ប្រ​ឈម​នឹង​ការ​កាត់​ដូចគ្នា អា​ស្រ័យតាម​គោលការណ៍​របស់​ស្ថា​ប័ន​។​

លោក អា​ត ធន់ មាន​ប្រសាសន៍ថា​៖«​ក្នុងនាម​តំណាងរាស្ត្រ គាត់​លើកឡើង​បែប​ហ្នឹង គឺ​មាន​ន័យថា​​​ធ្វើឱ្យ​មាន​ការមិនសប្បាយចិត្ត​ពី​ពី​សំណាក់ក​ម្មករ​ដែលជា​អ្នក​បោះ​ឆ្នោត​ឱ្យ​គាត់​ហ្នឹង​ច្រើនណាស់​។ ជាទូទៅ​បើ​គាត់​មិន​ឈឺ ហេតុ​អី​គាត់​ត្រូវ​ទៅ​ពេទ្យ​? ការ​ពិ​និត្យ​របស់គាត់​ខ្ញុំ​មិនដឹង​គាត់​ផ្អែកលើ​អ្វី​ទេ​?»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រធានសភា​ស​ម្ព័​ន្ធ​សហជីព​កម្ពុជា លោក សោម អូន បាន​អះអាងថា ផ្អែកលើ​បទពិសោធន៍​ក្នុង​ការធ្វើការងារ​ជាមួយ​កម្មករ​នាពេល​ក​ន្ល​ងម​កលោក​ពុំ​ដែល​ទទួលបាន​ព័​ត៌មាន រឿង​កម្មករ​ធ្វើ​ពុត​ឈឺ​ដើម្បី​ទទួលបាន​ប្រាក់​ពី ប​.​ស​.​ស ឡើយ​។ កម្មករ​ឈឺ​បាន​ទទួល​ត្រឹម​សេវា​ទេ ឯ​ការទូទាត់​ប្រាក់​ជា​បន្ទុក​រវាង​ក្រុមការងា​រប​.​ស​.​ស និង​ម​ន្ទី​ពេទ្យ​ជា​ដៃគូ​។​

​លោក សោម អូន លើកឡើងថា​៖«​យើង​សូម​ឱ្យមាន​ការស្រាវជ្រាវ​មុន​លើក​បញ្ហា​មក​បង្ហាញ​។ យើង​សូម​ស្វា​គមន៍ បើសិនជា​ថ្ងៃ​ខាងមុខ​រដ្ឋសភា​មាន​បង្កើត​យ​ន្ត​ការ​ដើម្បី​ស្រាវជ្រាវ​បញ្ហា​នេះ​»​។​ វី​អូ​​​ឌី មិនមាន​​​សុំ​​​ការ​​​អត្ថាធិប្បាយ​ពី​អ្នក​​​នាំ​ពាក្យ​​​បេឡា​​​ជាតិ​​​របប​​​សន្តិសុខ​​​ស​ង្គ​ម លោក ជាវ ប៊ុន​​​រិទ្ធ បាន​​​ទេ​នៅ​ថ្ងៃ​នេះ​។ តាម​របាយការណ៍​ដែល​​​បង្ហោះ​​​លើ​​​គេហ​ទំព័រ​​​​បេឡា​​​ជាតិ​​​របប​​​សន្តិសុខ​​​ស​ង្គ​ម មាន​សហគ្រាស​ចំនួន ៩,២០៧ បាន​ចុះ​បញ្ជិកា ដែល​​​ក្នុង​នោះ​សមាជិកសរុ​បដែល​ប្រើប្រាស់​​​សេវា​នេះ​មានចំនួន ១,១៦៩,៣៦៤ នាក់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!