ប្ដីចេញពីធ្វើការហត់ ខឹងប្រពន្ធមិនធ្វើការងារផ្ទះ តែឃើញក្រដាសមួយសន្លឹក ស្រក់ទឹកភ្នែកអាណិតឱបគ្នាយំ

បុរស​​​​​​​​​ជា​​​​​​​​​ច្រើន នៅ​​​​​​​​​មិន​​​​​​​​​ទាន់​​​​​​​​​ទទួល​​​​​​​​​ស្គាល់​​​​​​​​​ថា កិច្ចការ​​​​​​​​​ផ្ទះ​​​​​​​​​ជា​​​​​​​​​រឿង​​​​​​​​​ស្មុគស្មាញ​​​​​​​​​មួយ ក៏​​​​​​​​​ព្រោះ​​​​​​​​​តែ​​​​​​​​​មិន​​​​​​​​​ធ្លាប់​​​​​​​​​ឆ្លង​​​​​​​​​កាត់ ឬ​​​​​​​​​ធ្វើ​​​​​​​​​ខ្លួន​​​​​​​​​ឯង​​​​​​​​​ដោយ​​​​​​​​​ផ្ទាល់​​​​​​​។ នារី​​​​​​​​​ស្ទើរ​​​​​​​​​គ្រប់​​​​​​​​​រូប បាន​​​​​​​​​ធ្លាក់​​​​​​​​​ខ្លួន​​​​​​​​​ដូច​​​​​​​​​ជា​​​​​​​​​អ្នក​​​​​​​​​បម្រើ បន្ទាប់​​​​​​​​​ពី​​​​​​​​​រៀប​​​​​​​​​ការ​​​​​​​​​មាន​​​​​​​​​កូន​​​​​​​​​រួច ប៉ុន្តែ​​​​​​​​​ពេល​​​​​​​​​ខ្លះ ប្ដី​​​​​​​​​បែរ​​​​​​​​​ជា​​​​​​​​​មិន​​​​​​​​​យល់​​​​​​​​​ចិត្ត ហើយ​​​​​​​​​ថែម​​​​​​​​​ទាំង​​​​​​​​​បន្ទោស​​​​​​​​​នាង​​​​​​​​​ទៀត​​​​​​​។ ជាក់​​​​​​​​​ស្ដែង នៅ​​​​​​​​​ក្នុង​​​​​​​​​គ្រួសារ​​​​​​​​​មួយ ពេល​​​​​​​​​បុរស​​​​​​​​​​ជា​​​​​​​​​ប្ដី​​​​​​​​​មក​​​​​​​​​ពី​​​​​​​​​ធ្វើ​​​​​​​​​ការ​​​​​​​​​វិញ ស្រាប់​​​​​​​​​តែ​​​​​​​​​ខឹង​​​​​​​​​ប្រពន្ធ ព្រោះ​​​​​​​​​តែ​​​​​​​​​ឃើញ​​​​​​​​​សភាព​​​​​​​​​រញ៉េរញ៉ៃ​​​​​​​​​ទាំង​​​​​​​​​ក្នុង​​​​​​​​​ផ្ទះ និង​​​​​​​​​លើ​​​​​​​​​តុ​​​​​​​​​ទទួល​​​​​​​​​ទាន​​​​​​​​​បាយ ប៉ុន្តែ​​​​​​​​​ក្រោយ​​​​​​​​​អាន​​​​​​​​​ក្រដាស​​​​​​​​​មួយ​​​​​​​​​សន្លឹក ស្រាប់​​​​​​​​​តែ ប្ដូរ​​​​​​​​​ចិត្ត​​​​​​​​​អាណិត​​​​​​​​​នាង​​​​​​​​​វិញ​​​​​​​។

ដំបូង​​​​​​​​​ឡើយ ប្ដី​​​​​​​​​ប្រពន្ធ​​​​​​​​​មួយ​​​​​​​​​គូ​​​​​​​​​នេះ ជា​​​​​​​​​អ្នក​​​​​​​​​ធ្វើ​​​​​​​​​ការ​​​​​​​​​ដូច​​​​​​​​​គ្នា ហើយ​​​​​​​​​មិន​​​​​​​​​ធ្លាប់​​​​​​​​​ទាស់​​​​​​​​​ទែង​​​​​​​​​ប្រឆាំង​​​​​​​​​គ្នា​​​​​​​​​រឿង​​​​​​​​​ការងារ​​​​​​​​​ផ្ទះ​​​​​​​​​ឡើយ ព្រោះ​​​​​​​​​ជួយ​​​​​​​​​គ្នា​​​​​​​​​ធ្វើ​​​​​​​​​ទាំង​​​​២​​​​នាក់​​​​​​​។ ចំណែក​​​​​​​​​បាយ​​​​​​​​​ម្ហូប ច្រើន​​​​​​​​​តែ​​​​​​​​​ទទួល​​​​​​​​​ទាន​​​​​​​​​នៅ​​​​​​​​​ហាង ឬ​​​​​​​​​ទិញ​​​​​​​​​​ពី​​​​​​​​​ក្រៅ​​​​​​​​​ស្រាប់ៗ ព្រោះ​​​​​​​​​មិន​​​​​​​​​អាច​​​​​​​​​ធ្វើ​​​​​​​​​ទាន់​​​​​​​​​ពេល​​​​​​​​​វេលា​​​​​​​។ រំលង​​​​​​​​​បាន ២​​​​​ឆ្នាំ ពួក​​​​​​​​​គេ​​​​​​​​​ទទួល​​​​​​​​​បាន​​​​​​​​​ចំណង​​​​​​​​​ដៃ កូន​​​​​​​​​ប្រុស​​​​​​​​​ម្នាក់ ហើយ​​​​​​​​​បុរស​​​​​​​​​ជា​​​​​​​​​ប្ដី​​​​​​​​​ក៏​​​​​​​​​បាន​​​​​​​​​សម្រេច​​​​​​​​​ចិត្ត ឱ្យ​​​​​​​​​ប្រពន្ធ​​​​​​​​​ឈ​​​​​​​ប់​​​​​​​​​ធ្វើការ ដើម្បី​​​​​​​​​មើល​​​​​​​​​ថែ​​​​​​​​​កូន​​​​​​​​​តែ​​​​​​​​​ម្ដង ដោយ​​​​​​​​​ខ្លួន​​​​​​​​​ជា​​​​​​​​​អ្នក​​​​​​​​​រ៉ា​​​​​ប់​​​​​​​រង​​​​​​​​​ចំណូល​​​​​​​​​តែ​​​​​​​​​ម្នាក់​​​​​​​។

​​​​​ចាប់​​​​​​​​​តាំង​​​​​​​​​ពី​​​​​​​​​ប្រពន្ធ​​​​​​​​​ឈ​​​​​​​ប់​​​​​​​​​ពី​​​​​​​​​ការងារ​​​​​​​​​មក ប្ដី​​​​​​​​​ចេះ​​​​​​​​​តែ​​​​​​​​​យក​​​​​​​​​លេស​​​​​​​​​ថា​​​​​​​​​ធ្វើ​​​​​​​​​ការ​​​​​​​​​ច្រើន​​​​​​​​​ជាង​​​​​​​​​មុន ដើម្បី​​​​​​​​​រក​​​​​​​​​លុយ ដោយ​​​​​​​​​មិន​​​​​​​​​ជួយ​​​​​​​​​ការងារ​​​​​​​​​ផ្ទះ​​​​​​​​​ឡើយ​​​​​​​។ ពេល​​​​​​​​​កូន​​​​​​​​​អាយុ​​​​​​​​​បាន ៣​​​​​ឆ្នាំ កាន់​​​​​​​​​តែ​​​​​​​​​រពឹស នារី​​​​​​​​​ជា​​​​​​​​​ប្រពន្ធ​​​​​​​​​កាន់​​​​​​​​​តែ​​​​​​​​​ហត់​​​​​​​​​ខ្លាំង ណា​​​​​​​​​មើល​​​​​​​​​កូន​​​​​​​​​ផង ណា​​​​​​​​​បោស​​​​​​​​​ផ្ទះ រៀប​​​​​​​​​ចំ​​​​​​​​​បាយ​​​​​​​​​ម្ហូប បោក​​​​​​​​​សំលៀក​​​​​​​​​បំពាក់​​​​​​​​​ប្ដី​​​​​​​​​ផង ១០០​​​​​ជំពូក ធ្វើ​​​​​​​​​តាំង​​​​​​​​​ពី​​​​​​​​​ព្រឹក​​​​​​​​​រហូត​​​​​​​​​ដល់​​​​​​​​​ល្ងាច​​​​​​​។ ក្រៅ​​​​​​​​​ពី​​​​​​​​​នេះ នៅ​​​​​​​​​មាន​​​​​​​​​ការងារ​​​​​​​​​ផ្ទះ​​​​​​​​​ជា​​​​​​​​​ច្រើន​​​​​​​​​ទៀត ដែល​​​​​​​​​ត្រូវ​​​​​​​​​ធ្វើ​​​​​​​​​ជា​​​​​​​​​ប្រចាំ​​​​​​​​​រាល់​​​​​​​​​ថ្ងៃ រហូត​​​​​​​​​នាង​​​​​​​​​សម្រេច​​​​​​​​​ចិត្ត​​​​​​​​​កត់​​​​​​​​​ក្រដាស​​​​​​​​​កុំ​​​​​​​​​ឱ្យ​​​​​​​​​ភ្លេច​​​​​​​។​​​​​​​

​​​មាន​​​​​​​​​ថ្ងៃ​​​​​​​​​មួយ ប្ដី​​​​​​​​​មក​​​​​​​​​ពី​​​​​​​​​ធ្វើ​​​​​​​​​ការ​​​​​​​​​វិញ​​​​​​​​​នៅ​​​​​​​​​ម៉ោង ៧​​​​​យ​​​​​​​ប់​​​​​​​​​ដូច​​​​​​​​​សព្វ​​​​​​​​​មួយ​​​​​​​​​ដង ហើយ​​​​​​​​​ក៏​​​​​​​​​ឡើង​​​​​​​​​ទៅ​​​​​​​​​ប្ដូរ​​​​​​​​​សំលៀក​​​​​​​​​បំពាក់ ដើម្បី​​​​​​​​​ងូត​​​​​​​​​ទឹក​​​​​​​​​ចុះ​​​​​​​​​មក​​​​​​​​​ទទួល​​​​​​​​​ទាន​​​​​​​​​បាយ​​​​​​​​​ល្ងាច ដែល​​​​​​​​​ប្រពន្ធ​​​​​​​​​ជា​​​​​​​​​អ្នក​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​ឱ្យ​​​​​​​។ ពេល​​​​​​​​​ចុះ​​​​​​​​​ពី​​​​​​​​​ងូត​​​​​​​​​ទឹក​​​​​​​​​វិញ ប្ដី​​​​​​​​​ចង​​​​​​​​​ចិញ្ចើម​​​​​​​​​ជាប់​​​​​​​​​រហូត ហើយ​​​​​​​​​មើល​​​​​​​​​មិន​​​​​​​​​ដាក់​​​​​​​​​ភ្នែក នូ​​​​​​​វ​​​​​​​​​របស់​​​​​​​​​របរ​​​​​​​​​ទាំង​​​​​​​​​ឡាយ ដែល​​​​​​​​​កូន​​​​​​​​​ព​​​​​​​ង្រា​​​​​​​យ​​​​​​​​​ពេញ​​​​​​​​​ក្នុង​​​​​​​​​ផ្ទះ តាំង​​​​​​​​​ពី​​​​​​​​​លើ​​​​​​​​​សា​​​​​​​ឡុង រហូត​​​​​​​​​ដល់​​​​​​​​​ផ្ទះ​​​​​​​​​បាយ​​​​​​​។ ឃើញ​​​​​​​​​ដូច​​​​​​​​​នេះ ប្ដី​​​​​​​​​ហាក់​​​​​​​​​មាន​​​​​​​​​អារ​​​​​​​ម្មណ​​​​​​​​​ថា​​​​​​​​​ខឹង​​​​​​​​​ប្រពន្ធ​​​​​​​​​យ៉ាង​​​​​​​​​ខ្លាំង ព្រោះ​​​​​​​​​គិត​​​​​​​​​ថា​​​​​​​​​មិន​​​​​​​​​ចេះ​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​ផ្ទះ​​​​​​​​​សោះ​​​​​​​។​​​​​​​

​​​​​​​ប្ដី​​​​​​​​​អង្គុយ​​​​​​​​​នៅ​​​​​​​​​តុ​​​​​​​​​បាយ រង់ចាំ​​​​​​​​​ប្រពន្ធ​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​​សព្វ​​​​​​​​​គ្រប់ ដោយ​​​​​​​​​មិន​​​​​​​​​មាត់​​​​​​​​​ក​​​​​​​​​ឡើយ ប៉ុន្តែ​​​​​​​​​ទឹក​​​​​​​​​មុខ​​​​​​​​​ពោរពេញ​​​​​​​​​ដោយ​​​​​​​​​ការ​​​​​​​​​មិន​​​​​​​​​សប្បាយ​​​​​​​​​ចិត្ត​​​​​​​។ ពេល​​​​​​​​​ប្រពន្ធ​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​បាយ​​​​​​​​​ម្ហូប​​​​​​​​​រួច ក៏​​​​​​​​​អង្គុយ​​​​​​​​​ចុះ​​​​​​​​​មុខ​​​​​​​​​ប្ដី ដើម្បី​​​​​​​​​ទទួល​​​​​​​​​ទាន​​​​​​​​​ជាមួយ​​​​​​​​​គ្នា​​​​​​​។ ក្រឡេក​​​​​​​​​មើល​​​​​​​​​ទៅ​​​​​​​​​ប្ដី ឃើញ​​​​​​​​​មិន​​​​​​​​​មាត់​​​​​​​​​ក ស្មាន​​​​​​​​​តែ​​​​​​​​​មិន​​​​​​​​​សប្បាយ​​​​​​​​​ចិត្ត​​​​​​​​​ព្រោះ​​​​​​​​​ការងារ ប្រពន្ធ​​​​​​​​​ក៏​​​​​​​​​ធ្វើ​​​​​​​​​ជា​​​​​​​​​ញញឹម​​​​​​​​​ញញែម​​​​​​​​​រួស​​​​​​​​​រាយ​​​​​​​​​ដាក់ រួច​​​​​​​​​និយាយ​​​​​​​​​ថា​​​​៖ “​​​​បង តោះ​​​​​​​​​ញាំ​​​​​​​​​បាយ ថ្ងៃ​​​​​​​​​នេះ​​​​​​​​​អូន​​​​​​​​​ធ្វើ​​​​​​​​​ម្ហូប​​​​​​​​​ច្រើន​​​​​​​​​ណាស់ កុំ​​​​​​​​​គិត​​​​​​​​​រឿង​​​​​​​​​ការងារ​​​​​​​​​ច្រើន​​​​​​​​​ពេក​​​​​​​​​ណា​​​​”​​​​។​​​​​​​

​​​​​​​​​ប្ដី​​​​​​​​​លឺ​​​​​​​​​បែប​​​​​​​​​នេះ ក៏​​​​​​​​​និយាយ​​​​​​​​​ត​​​​​​​​​វិញ​​​​​​​​​បែប​​​​​​​​​ធ្ងន់​​​​​​​​​សំឡេង​​​​​​​​​ថា​​​​៖ “​​​​ឆ្ងល់​​​​​​​​​ណាស់ រាល់​​​​​​​​​ថ្ងៃ​​​​​​​​​ធ្វើ​​​​​​​​​អី​​​​​​​​​ខ្លះ​​​​? ម៉េច​​​​​​​​​មិន​​​​​​​​​ចេះ​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​ផ្ទះ​​​​​​​​​ឱ្យ​​​​​​​​​ស្អាត​​​​​​​​​បាត​​​​​​​​​តិច​​​​​​​​​ទៅ​​​​​​​។ មក​​​​​​​​​ពី​​​​​​​​​ធ្វើ​​​​​​​​​ការ​​​​​​​​​ហត់ ឃើញ​​​​​​​​​ចឹង​​​​​​​​​ទៀត គ្មាន​​​​​​​​​អារ​​​​​​​ម្មណ​​​​​​​​​បាយ​​​​​​​​​ទឹក​​​​​​​​​អី​​​​​​​​​ទេ​​​​”​​​​។ សម្ដី​​​​​​​​​នេះ ដូច​​​​​​​​​កាំបិត​​​​​​​​​ចាក់​​​​​​​​​ចំ​​​​​​​​​បេះ​​​​​​​​​ដូង​​​​​​​​​នារី​​​​​​​​​ជា​​​​​​​​​ប្រពន្ធ​​​​​​​។ នាង​​​​​​​​​ទ​​​​​​​ម្លាក់​​​​​​​​​ទឹក​​​​​​​​​មុខ ប្រែ​​​​​​​​​ពី​​​​​​​​​ញញឹម ទៅ​​​​​​​​​ជា​​​​​​​​​ស្រ​​​​​​​ពា​​​​​ប់​​​​​​​​​ស្រ​​​​​​​ពោន កែវ​​​​​​​​​ភ្នែក​​​​​​​​​ពោរពេញ​​​​​​​​​ដោយ​​​​​​​​​ទឹក​​​​​​​​​រ​​​​​​​លី​​​​​ង​​​​​​​​​រលោង រក​​​​​​​​​រ​​​​​​​មៀ​​​​​​​ល​​​​​​​​​ធ្លាក់​​​​​​​​​ចុះ​​​​​​​។ នាង​​​​​​​​​ទ​​​​​​​ម្លាក់​​​​​​​​​ស្លាប​​​​​​​​​ព្រា ដែល​​​​​​​​​បម្រុង​​​​​​​​​នឹង​​​​​​​​​ដួស​​​​​​​​​បាយ ទៅ​​​​​​​​​លើ​​​​​​​​​ចាន​​​​​​​​​វិញ រួច​​​​​​​​​ក៏​​​​​​​​​ចូល​​​​​​​​​ទៅ​​​​​​​​​ក្នុង​​​​​​​​​ប​​​​​ន្ទ​​​​​​​ប់ យោល​​​​​​​​​អង្រឹង​​​​​​​​​កូន​​​​​​​​​ដែល​​​​​​​​​កំពុង​​​​​​​​​គេង​​​​​​​​​បណ្ដើរ ខ្សឹកខ្សួល​​​​​​​​​បណ្ដើរ​​​​​​​។​​​​​

​​​​​ប្ដី​​​​​​​​​ឃើញ​​​​​​​​​បែប​​​​​​​​​នេះ ក៏​​​​​​​​​មិន​​​​​​​​​ទទួល​​​​​​​​​ទាន​​​​​​​​​អាហារ​​​​​​​​​ដូច​​​​​​​​​គ្នា ហើយ​​​​​​​​​ក្រោក​​​​​​​​​​យក​​​​​​​​​បាយ​​​​​​​​​ម្ហូប​​​​​​​​​ទៅ​​​​​​​​​ផ្ទះ​​​​​​​​​បាយ​​​​​​​​​វិញ ដើម្បី​​​​​​​​​គ្រប​​​​​​​​​ទុក​​​​​​​។ ពេល​​​​​​​​​ទៅ​​​​​​​​​ដល់​​​​​​​​​ផ្ទះ​​​​​​​​​បាយ ប្ដី​​​​​​​​​ស្រាប់​​​​​​​​​តែ ប្រទះ​​​​​​​​​ឃើញ​​​​​​​​​ក្រដាស​​​​​​​​​មួយ​​​​​​​​​សន្លឹក ដែល​​​​​​​​​ក្នុង​​​​​​​​​នោះ​​​​​​​​​មាន​​​​​​​​​សរសេរ​​​​​​​​​ថា “​​​​ការងារ​​​​​​​​​ត្រូវ​​​​​​​​​ធ្វើ​​​​​​​​​ថ្ងៃ​​​​​​​​​នេះ​​​​” ដោយ​​​​​​​​​មាន​​​​​​​​​សរសេរ​​​​​​​​​ពេញ​​​​​​​​​ទាំង​​​​​​​​​មុខ​​​​​​​​​ទាំង​​​​​​​​​ក្រោយ ហើយ​​​​​​​​​មាន​​​​​​​​​ឆូត​​​​​​​​​ចោល​​​​​​​​​ការងារ​​​​​​​​​ដែល​​​​​​​​​ធ្វើ​​​​​​​​​ហើយ​​​​​​​​​ផង​​​​​​​​​ដែរ​​​​​​​។​​​​​​​ ​នៅ​​​​​​​​​ក្នុង​​​​​​​​​ក្រដាស​​​​​​​​​បាន​​​​​​​​​រាយ​​​​​​​​​យ៉ាង​​​​​​​​​ល​​​​​​​ម្អិ​​​​​​​ត​​​​​​​​​ថា ម៉ោង 5​ ក្រោក​​​​​​​​​ឡើង​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​អាហារ​​​​​​​​​ពេល​​​​​​​​​ព្រឹក​​​​, ម៉ោង 6 ចាប់​​​​​​​​​ផ្ដើម​​​​​​​​​លាង​​​​​​​​​ចាន បោស​​​​​​​​​ផ្ទះ ជូត​​​​​​​​​ផ្ទះ ងូត​​​​​​​​​ទឹក​​​​​​​​​ឱ្យ​​​​​​​​​កូន​​​​, ម៉ោង​​​​8 បោក​​​​​​​​​សំលៀក​​​​​​​​​បំពាក់​​​​, ម៉ោង​​​​10 ទៅ​​​​​​​​​ផ្សារ​​​​​​​​​ទិញ​​​​​​​​​ម្ហូប​​​​, ម៉ោង ១១ ធ្វើ​​​​​​​​​ម្ហូប​​​​​​​​​ពេល​​​​​​​​​ថ្ងៃ​​​​, ម៉ោង​​​​១ នាំ​​​​​​​​​កូន​​​​​​​​​ទៅ​​​​​​​​​ពេទ្យ​​​​… បញ្ជី​​​​​​​​​រាយ​​​​​​​​​ឈ្មោះ​​​​​​​​​ការងារ តាំង​​​​​​​​​ពី​​​​​​​​​ព្រឹក​​​​​​​​​មក ​​​​​ត្រូវ​​​​​​​​​គូស​​​​​​​​​ចោល​​​​​​​​​អស់ ដែល​​​​​​​​​មាន​​​​​​​​​ន័យ​​​​​​​​​ថា ធ្វើ​​​​​​​​​រួច​​​​​​​​​​ទៅ​​​​​​​​​ហើយ ប៉ុន្តែ​​​​​​​​​នៅ​​​​​​​​​សល់​​​​​​​​​ការងារ ២​​​​​ចុង​​​​​​​​​ក្រោយ ដែល​​​​​​​​​មិន​​​​​​​​​ទាន់​​​​​​​​​បាន​​​​​​​​​ធ្វើ​​​​​​​។​​​​​​​

​​​នៅ​​​​​​​​​ក្នុង​​​​​​​​​ក្រដាស​​​​​​​​​សរសេរ​​​​​​​​​ថា ម៉ោង ៧​​​​​យ​​​​​​​ប់ កំដរ​​​​​​​​​ប្ដី​​​​​​​​​ជា​​​​​​​​​ទី​​​​​​​​​ស្រលាញ់ ញាំ​​​​​​​​​បាយ​​​​​​​​​ជុំ​​​​​​​​​គ្នា​​​​, ម៉ោង ៨​​​​​យ​​​​​​​ប់ លាង​​​​​​​​​ចាន និង​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​ផ្ទះ​​​​​​​។ គ្រាន់​​​​​​​​​តែ​​​​​​​​​ឃើញ​​​​​​​​​ភ្លាម ប្ដី​​​​​​​​​ចាប់​​​​​​​​​ផ្ដើម​​​​​​​​​មាន​​​​​​​​​អារ​​​​​​​ម្មណ​​​​​​​​​អាណិត​​​​​​​​​ប្រពន្ធ និង​​​​​​​​​គិត​​​​​​​​​ឡើង​​​​​​​​​វិញ​​​​​​​​​នូ​​​​​​​វ​​​​​​​​​ពាក្យ​​​​​​​​​របស់​​​​​​​​​ខ្លួន ដែល​​​​​​​​​សួរ​​​​​​​​​នាង​​​​​​​​​ថា “​​​​ធ្វើ​​​​​​​​​អ្វី​​​​​​​​​ខ្លះ​​​​​​​​​រាល់​​​​​​​​​ថ្ងៃ​​​​​​​​​នេះ​​​​?”​​​​។ ប្ដី​​​​​​​​​កាន់​​​​​​​​​ក្រដាស​​​​​​​​​នោះ ចូល​​​​​​​​​ទៅ​​​​​​​​​ប​​​​​ន្ទ​​​​​​​ប់ ហើយ​​​​​​​​​ឱប​​​​​​​​​ប្រពន្ធ​​​​​​​​​ដែល​​​​​​​​​កំពុង​​​​​​​​​យំ និង​​​​​​​​​ចាប់​​​​​​​​​ផ្ដើម​​​​​​​​​សម្រក់​​​​​​​​​ទឹក​​​​​​​​​ភ្នែក​​​​​​​​​ដោយ​​​​​​​​​រំជួល​​​​​​​​​ចិត្ត​​​​​​​​​ជាមួយ​​​​​​​​​នាង​​​​​​​។​​​​​ “​​​​ឱ្យ​​​​​​​​​បង​​​​​​​​​សុំ​​​​​​​​​ទោស​​​​​​​​​ផង ប្រពន្ធ​​​​​​​​​ជា​​​​​​​​​ទី​​​​​​​​​ស្រលាញ់​​​​… បង​​​​​​​​​ខុស​​​​​​​​​ហើយ បង​​​​​​​​​ពិត​​​​​​​​​ជា​​​​​​​​​មិន​​​​​​​​​ដឹង​​​​​​​​​ថា ការងារ​​​​​​​​​មាន​​​​​​​​​ច្រើន​​​​​​​​​បែប​​​​​​​​​នេះ​​​​​​​​​ទេ​​​​”​​​​។ ប្រពន្ធ​​​​​​​​​ក៏​​​​​​​​​យំ​​​​​​​​​កាន់​​​​​​​​​តែ​​​​​​​​​ខ្លាំង យំ​​​​​​​​​ព្រោះ​​​​​​​​​តែ​​​​​​​​​ការ​​​​​​​​​លះ​​​​​​​​​បង់​​​​​​​​​ទាំង​​​​​​​​​ប៉ុន្មាន​​​​​​​​​ដែល​​​​​​​​​ធ្វើ​​​​​​​​​កន្លង​​​​​​​​​មក ទើប​​​​​​​​​ប្ដី​​​​​​​​​បាន​​​​​​​​​ដឹង​​​​​​​​​នៅ​​​​​​​​​ថ្ងៃ​​​​​​​​​នេះ​​​​​​​។ តាម​​​​​​​​​ពិត ពេល​​​​​​​​​នាង​​​​​​​​​កំពុង​​​​​​​​​ដាំ​​​​​​​​​បាយ​​​​​​​​​ធ្វើ​​​​​​​​​ម្ហូប នាង​​​​​​​​​ត្រូវ​​​​​​​​​បំពេ​​​​​​​​​កូន​​​​​​​​​ឱ្យ​​​​​​​​​ដេក ហើយ​​​​​​​​​ត្រូវ​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​បាយ​​​​​​​​​ឱ្យ​​​​​​​​​ប្ដី​​​​​​​​​ទៀត ទើប​​​​​​​​​គិត​​​​​​​​​ថា​​​​​​​​​ទុក​​​​​​​​​ការ​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​ផ្ទះ​​​​​​​​​ចុង​​​​​​​​​ក្រោយ ព្រោះ​​​​​​​​​គ្មាន​​​​​​​​​ច​​​​​​​ន្លោះ​​​​​​​​​ពេល​​​​​​​​​សម្រាប់​​​​​​​​​ធ្វើ​​​​​​​​​ឡើយ​​​​​​​។​​​​​

​​​​​ថ្ងៃ​​​​​​​​​បន្ទាប់ ប្ដី​​​​​​​​​មក​​​​​​​​​ពី​​​​​​​​​ធ្វើ​​​​​​​​​ការ​​​​​​​​​ដូច​​​​​​​​​រាល់​​​​​​​​​ដង​​​​​​​​​គឺ​​​​​​​​​ម៉ោង ៧​​​​​យ​​​​​​​ប់ ប៉ុន្តែ​​​​​​​​​មិន​​​​​​​​​បាន​​​​​​​​​ឡើង​​​​​​​​​ទៅ​​​​​​​​​ងូត​​​​​​​​​ទឹក​​​​​​​​​ភ្លាម​​​​​​​​​ទេ​​​​​​​។ អំឡុង​​​​​​​​​ពេល ប្រពន្ធ​​​​​​​​​កំពុង​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​បាយ​​​​​​​​​ទឹក ប្ដី​​​​​​​​​បាន​​​​​​​​​ជួយ​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​របស់​​​​​​​​​របរ​​​​​​​​​ដែល​​​​​​​​​កូន​​​​​​​​​លេង​​​​​​​​​ទុក​​​​​​​​​វិញ រួច​​​​​​​​​ជូត​​​​​​​​​តុ​​​​​​​​​បាយ និង​​​​​​​​​ទៅ​​​​​​​​​មើល​​​​​​​​​ក្នុង​​​​​​​​​ផ្ទះ​​​​​​​​​បាយ ក្រែង​​​​​​​​​ប្រពន្ធ​​​​​​​​​មាន​​​​​​​​​អ្វី​​​​​​​​​ឱ្យ​​​​​​​​​ជួយ​​​​​​​។ បន្ទាប់​​​​​​​​​មក ទើប​​​​​​​​​ឡើង​​​​​​​​​ទៅ​​​​​​​​​ងូត​​​​​​​​​ទឹក ដើម្បី​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​ទទួល​​​​​​​​​ទាន​​​​​​​​​បាយ​​​​​​​​​ជាមួយ​​​​​​​​​គ្នា មិន​​​​​​​​​ដូច​​​​​​​​​ជា​​​​​​​​​ម្សិ​​​​​ល​​​​​​​មិញ ដែល​​​​​​​​​ប្រពន្ធ​​​​​​​​​ត្រូវ​​​​​​​​​ធ្វើ​​​​​​​​​ម្នាក់​​​​​​​​​ឯង​​​​​​​​​ឡើយ​​​​​​​។ អាហារ​​​​​​​​​មួយ​​​​​​​​​ពេល​​​​​​​​​នេះ មាន​​​​​​​​​ន័យ​​​​​​​​​ណាស់ គឺ​​​​​​​​​ប្ដី​​​​​​​​​ជា​​​​​​​​​អ្នក​​​​​​​​​ដួស​​​​​​​​​បាយ ដួស​​​​​​​​​ម្ហូប​​​​​​​​​មក ហើយ​​​​​​​​​មាន​​​​​​​​​ពេល​​​​​​​​​អង្គុយ​​​​​​​​​ញាំ​​​​​​​​​ជុំ​​​​​​​​​គ្នា និង​​​​​​​​​រៀប​​​​​​​​​ចំ​​​​​​​​​ប្រមូល​​​​​​​​​ជាមួយ​​​​​​​​​គ្នា​​​​​​​។​​​​​​​

​​​​​ន័យ​​​​​​​​​អ​​​​​​​ប់​​​​​​​​​រំ​​​​​​​​​ក្នុង​​​​​​​​​រឿង​​​​​​​​​នេះ​​​​៖ ការងារ​​​​​​​​​ផ្ទះ និង​​​​​​​​​ការងារ​​​​​​​​​ខាង​​​​​​​​​ក្រៅ មាន​​​​​​​​​តម្លៃ​​​​​​​​​ស្មើ​​​​​​​​​គ្នា​​​​​​​។ ពេល​​​​​​​​​ខ្លះ​​​​​​​​​ការងារ​​​​​​​​​តូច​​​​​​​​​ៗ​​​​​​​​​នៅ​​​​​​​​​ផ្ទះ​​​​​​​​​ដែល​​​​​​​​​អ្នក​​​​​​​​​មើល​​​​​​​​​មិន​​​​​​​​​ឃើញ គឺ​​​​​​​​​ធ្វើ​​​​​​​​​ជាប់​​​​​​​​​រហូត​​​​​​​​​មិន​​​​​​​​​ចេះ​​​​​​​​​ហើយ គ្មាន​​​​​​​​​ពេល​​​​​​​​​សម្រាក មិន​​​​​​​​​ដូច​​​​​​​​​ការងារ​​​​​​​​​ក្រៅ​​​​​​​​​ឡើយ​​​​​​​។ គួរ​​​​​​​​​ចេះ​​​​​​​​​ជួយ​​​​​​​​​រំលែក​​​​​​​​​ការងារ​​​​​​​​​គ្នា ទើប​​​​​​​​​គ្រួសារ​​​​​​​​​មាន​​​​​​​​​សុ​​​​​ភម​​​​​​​ង្គ​​​​​​​ល មាន​​​​​​​​​ន័យ​​​​​​​​​ពិត​​​​​​​។ កុំ​​​​​​​​​រក្សា​​​​​​​​​វ​​​​​​​ប្បធ​​​​​​​ម៌​​​​​​​​​អាក្រក់ ចាត់​​​​​​​​​ទុក​​​​​​​​​ប្រពន្ធ​​​​​​​​​ដូច​​​​​​​​​ជា​​​​​​​​​អ្នក​​​​​​​​​បម្រើ​​​​​​​​​ត​​​​​​​​​ទៅ​​​​​​​​​ទៀត ព្រោះ​​​​​​​​​នាង​​​​​​​​​ក៏​​​​​​​​​មាន​​​​​​​​​សិទ្ធិ​​​​​​​​​ស្មើ​​​​​​​​​គ្នា ចង់​​​​​​​​​ឱ្យ​​​​​​​​​មាន​​​​​​​​​ការ​​​​​​​​​លើក​​​​​​​​​ទឹក​​​​​​​​​ចិត្ត​​​​​​​​​ចំពោះ​​​​​​​​​ការងារ​​​​​​​​​របស់​​​​​​​​​នាង​​​​​​​​​ដូច​​​​​​​​​គ្នា​​​​៕ (​​​​អត្ថបទ Angkor Fresh ហាម​​​​​​​​​លួច​​​​​​​​​ច​​​​​​​ម្ល​​​​​​​ង​​​​​​​​​ដោយ​​​​​​​​​គ្មាន​​​​​​​​​ការ​​​​​​​​​អនុញ្ញាត​​​​)

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!