ចៅក្រមថៃបាញ់ខ្លួនឯង រួចផុតគ្រោះថ្នាក់ហើយ តែអ្នកនាំពាក្យតុលាការប្រាប់មូលហេតុផ្ទុយ ១៨០ដឺក្រេ

តាម​ព័ត៌មាន​ចុង​ក្រោយ ពី​សារព័ត៌មាន Bangkok Post របស់​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា ចៅ​ក្រម​ដែល​បាន​បាញ់​ខ្លួន​ឯង​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ក្នុង​តុលាការ ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា ហើយ​បាន​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​វិញ​ហើយ។ ចំណែក​​អ្នក​នាំ​ពាក្យ​តុលាការ​វិញ បាន​ប្រាប់​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​ខ្លួន​ឯង របស់​ចៅ​ក្រម​ខេត្ត​យ៉ាឡា​នោះ ថា​បណ្ដាល​មក​ពី​បញ្ហា​ស្ត្រេស​ផ្ទាល់​ខ្លួន។

អ្នក​នាំ​ពាក្យ​តុលាការ គឺ​លោក Suriyan Hongwilai បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក ​​Khanakorn Pianchana ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​វះកាត់​យក​គ្រាប់​កាំភ្លើង​ចេញ​ពី​ទ្រូង​រួច។ លោក​ក៏​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ដែរ​ថា ចៅក្រម​នៅ​ខេត្ត​យ៉ាឡា​រូប​នេះ បាន​បាញ់​សម្លាប់​ខ្លួន ព្រោះ​តែ​បញ្ហា​ស្ត្រេស។ លោក​​ប្រជុំ​ជាមួយ​ប្រធាន​តុលាការ​ខេត្ត​យ៉ាឡា និង​បាន​នាំ​សារ​របស់​ប្រធាន​តុលាការ​កំពូល មក​ផ្ដាំ​ផ្ញើ​ដល់​អង្គ​ចៅ​ក្រម​ក្នុង​ខេត្ត​យ៉ាឡា ដើម្បី​ពង្រឹង​ស្មារតី​ឡើង​វិញ។

រឿង​​​រ៉ាវ​​​ចៅក្រម​​​​​ថៃ​​​​​ម្នាក់​​​​​បាន​​​​​ដក​​​​​កាំភ្លើងខ្លី​​​​​បាញ់​​​​​ខ្លួនឯង​​​​​ចំ​​​​​ដើមទ្រូង នៅ​​​​​ក្នុង​​​​​តុលាការ ក្នុង​​​​​ការប៉ុនប៉ង​​​​​ធ្វើ​​​​​អត្តឃាត បន្ទាប់​​​​​ពី​​​​​រង​​​​​សម្ពាធ​​​​​ពី​​​​​ថ្នាក់​​​​​លើ បាន​​​ធ្វើ​​​ឱ្យ​​​មាន​​​ការ​​​ចុះ​​​ផ្សាយ​​​ព្រោង​​​ព្រាត​​​ទូទាំង​​​ពិ​ភព​លោក​។ ប៉ុន្តែ​​​អ្វី​​​ដែល​​​ធ្វើ​​​ឱ្យ​​​គ្រប់​​​គ្នា​​​រឹត​​​តែ​​​រំជួល​​​ចិត្ត គឺ​​​ពាក្យ​​​សម្ដី​​​ដែល​​​លោក​​​​បាន​​​សរសេរ​​​ទុក​​​មុន​​​ពេល​​​លើក​​​ដៃ​​​បាញ់​​​ខ្លួន​​​ឯង​។ ទោះ​​​បែប​​​នេះ​​​ក្ដី សំណាង​​​ល្អ លោក​​​ត្រូវ​​​បាន​​​គេ​​​ជួយ​​​សង្គ្រោះ​​​ទាន់​​​ពេល​​​វេលា និង​​​មាន​​​គ្រោះ​​​ថ្នាក់​​​ដល់​​​អាយុ​​​ជីវិត​​​នោះ​​​ទេ​។​

​ហេតុការណ៍​​​​​នេះ កើត​​​ឡើង​​​បន្ទាប់​​​ពី​​​ចៅក្រម​​​​​ជាន់ខ្ពស់ បាន​​​​​ដាក់​​​​​សម្ពាធ​​​​​ឱ្យ​​​​​​រូប​​​​​លោក​​​​​កាត់ទោស​​​​​ជន​​​​​ជាប់ចោទ​​​​​ជា​​​​​ជន​​​​​ជាតិ​​​​​មូស្លីម ៥​​រូប ដែល​​​​​អាច​​​​​មាន​​​​​ពិ​​​រុណ​​​​​រហូត​​​​​ត្រូវ​​​​​ប្រហា​​​រ​​​​​ជីវិត ៣​​​នាក់ និង​​​​​ជាប់​​​​​ពន្ធនាគារ ២​​​នាក់​​​។ បើ​​​តាម​​​​​សារ​​​ព័ត៌មាន Daily Mail របស់​​​​​ចក្រ​​​ភ​ព​​​​​អង់គ្លេស បាន​​​​​ឱ្យ​​​​​ដឹង​​​​​ថា លោក Khanakorn Pianchana ដែល​​​​​ជា​​​​​ចៅក្រម បាន​​​​​បើកសវនាការ លើ​​​​​សំណុំរឿង​​​​​ដែល​​​​​ពាក់​​​​​ព័​​​​​ន្ធ​​​​​នឹង ការ​​​​​ចោទ​​​​​ប្រកាន់ ពី​​​​​បទ​​​​​មនុស្សឃាត​​​​​និង​​​​​ប្រើ​​​​​ប្រា​​​ស់​​​​​អាវុធ ប្រឆាំងនឹង​​​​​បុរស ៥ នាក់ នៅក្នុង​​​​​តុលាការខេត្ត​​​​​មួយ នៅ​​​​​ភាគខាងត្បូង នៃ​​​​​ទីក្រុង​​​​​យ៉ាឡា​​​​​។ លោក​​​បាន​​​​​សំអាង​​​​​ថា​​​​​គ្មាន​​​​​ភស្តុតាង​​​​​គ្រប់​​​​​គ្រាន់​​​​​ក្នុង​​​​​ការ​​​​​ដាក់​​​​​បន្ទុក​​​​​លើ​​​​​ជន​​​​​ស​​​ង្ស័​​​យ ប៉ុន្តែ​​​​​ថ្នាក់​​​​​លើ​​​​​បាន​​​​​ប​​​ង្ខំ​​​​​ឱ្យ​​​​​លោក​​​​​កាត់​​​​​ទោស​​​។ ​​​

​មុន​​​ពេល​​​បាញ់​​​ខ្លួន​​​ឯង លោក ​​Khanakorn Pianchana បាន​​​សរសេរ​​​សេចក្ដី​​​ថ្លែងការណ៍​​​យ៉ាង​​​វែង​​​មួយ ហើយ​​​ត្រូវបាន​​​​​ចែកចាយ យ៉ាង​​​​​ទូ​​​​​លំ​​​​​ទូលាយ​​​​​នៅលើ​​​បណ្តាញ​​​​​ស​​​​​ង្គ​​​​​ម មុនពេល​​​​​សេចក្តី​​​សម្រេច​​​​​របស់គាត់​​​​​។ សេចក្តីថ្លែងការណ៍ បាន​​​​​រាយការណ៍​​​​​ថា ចៅក្រម​​​​​ជាន់ខ្ពស់​​​​​បាន​​​​​ណែនាំ​​​​​គាត់ ឱ្យ​​​​​ផ្លាស់ប្តូរ​​​​​សាលក្រម របស់​​​​​គាត់​​​​​ទៅ​​​​​ជា​​​​​មាន​​​ទោ​​​​​ស​​​​​។ នេះ​​​​​មាន​​​ន័យ​​​​​ថា ត្រូវ​​​​​កាត់ទោស​​​​​ជន​​​​​ជាប់ចោទ បី​​​​​នាក់​​​​​ឱ្យស្លាប់ (​​​ប្រហារជីវិត​​​) និង​​​​​ពីរ​​​​​នាក់​​​​​ទៀត ឱ្យ​​​​​ជាប់ពន្ធនាគារ​​​​​។​

​សំណេរ​​​នេះ​​​ទៀត​​​សោត ត្រូវ​​​បាន​​​គេ​​​រាយការណ៍​​​ថា បាន​​​បង្ហោះ​​​ដំបូ​​​ង​​​នៅលើ ទំព័រ​​​ហ្វេ​ស​​​ប៊ុ​​​ក​​​របស់លោក Khanakorn ប៉ុន្តែ​​​មិនអាច​​​រកឃើញ​​​ពេលវេលា​​​សរសេរ​។ ក្នុង​​​នោះ​​​លោក​​​បាន​​​រៀបរាប់ថា «​​នៅពេល​​​នេះ​​​ចៅក្រម​​​ដទៃ​​​ទៀត​​​នៃ​​​តុលាការ​​​ដំ​​​បូ​​​ង នៅ​​​ទូទាំង​​​ប្រទេស កំពុង​​​ត្រូវ​​​បាន​​​គេ​​​ដាក់​​​សំ​ពាធ​​​ដូច​​​ខ្ញុំ​​​ដែរ​​​។ បើ​​​ខ្ញុំ​​​មិនអាច​​​រក្សា​​​សច្ចា​ប្រណិ​ធា​​​ន របស់​​​ខ្ញុំ​​​ទេ ខ្ញុំ​​​សុខចិត្ត​​​ស្លាប់ ជា​​​ជាង​​​រស់​​​ដោយ​​​គ្មាន កិ​​​ត្តិ​​​យស​​»​។​

​នៅ​​​ពេល​​​មាន​​​ចម្រូង​​​ចម្រាស់​​​កើត​​​ឡើង ចៅ​​​ក្រម Khanakorn Pianchana បាន​​​សរសេរ​​​ថា​៖ "​អ្នក​​​ត្រូវ​​​តែ​​​ច្បាស់ និង​​​មាន​​​ភស្តុតាង​​​គ្រប់​​​គ្រាន់ មុន​​​ពេល​​​កាត់​​​ទោស​​​ន​រណា​​​ម្នាក់​។ បើ​​​អ្នក​​​មិន​​​ច្បាស់​​​ទេ កុំ​​​កាត់់​​​ទោស​​​គេ​​​ផ្ដេសផ្ដាស​"​។ បុរស​​​ដដែល​​​បាន​​​សរសេរ​​​ទៀត​​​ថា​៖ "​ខ្ញុំ​​​មិន​​​មែន​​​ថា ៥​​នាក់​​​នោះ មិន​​​ប្រព្រឹត្ត​​​បទល្មើស​​​ទេ ពួក​​​គេ​​​ប្រហែល​​​ជា​​​ធ្វើ​​​មែន​។ តែ​​​ដំណើរ​​​ការ​​​កាត់​​​ក្ដី ត្រូវ​​​តែ​​​ច្បាស់​​​លាស់ និង​​​សុក្រឹត​​​បំផុត​។ បើ​​​ដាក់​​​ទោស​​​មនុស្ស​​​ខុស នឹង​​​ធ្វើ​​​ឱ្យ​​​ពួក​​​គេ​​​រង​​​ភាព​​​អ​យុ​ត្តិ​ធម៌​"​៕
​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!