ថ្មីបំផុត! ចោម ក្វាន់ ទុកពេល ១០ថ្ងៃ ឱ្យគេយកកាបូបប្ដូរលុយវិញ ដោយភ្ជាប់ជាមួយវិក្កយបត្រឱ្យបានត្រឹមត្រូវ (មានវីដេអូ)

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ប្រធាន​បទ​កាបូប ត្រូវ​គេ​លើក​យក​មក​និយាយ​ពេញ​បណ្ដាញ​សង្គម បន្ទាប់​ពី​មាន​គេ​ចោទ​ប្រកាន់​ថា អ្នក​នាង ចោម ក្វាន់ បាន​លក់​កាបូប​ក្លែង​ក្លាយ​តម្លៃ​រាប់​ពាន់​ដុល្លារ ទៅ​ឱ្យ​ភ្ញៀវ​នៅ​ក្រៅ​ប្រទេស ហើយ​ភ្ញៀវ​ដែល​ចាញ់​បោក​មាន​ច្រើន​គ្នា ដល់​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​ឯ​ណោះ រហូត​ល្បី​ដល់​សារព័ត៌មាន​នានា​ចុះ​ផ្សាយ​បន្ត​បន្ទាប់ និង​ប្រតិកម្ម​ខ្លាំង​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​នានា។ (មាន​វីដេអូ​ក្រោម​អត្ថបទ)

បន្ទាប់​ពី​ផ្ទុះ​រឿង​រ៉ាវ​នេះ​ឡើង ហើយ​មាន​ការ​ចោទ​ប្រកាន់​ច្រើន​ឡើង​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​នានា អ្នក​នាង ចោម ក្វាន់ បាន​តម្រូវ​ឱ្យ​ភ្ញៀវ​កាត់​ខាត ៣០​ភាគ​រយ ប្រសិន​បើ​ចង់​ដូរ​យក​លុយ​វិញ។ ប៉ុន្តែ​ពេល​នេះ អ្នក​នាង ចោម ក្វាន់ បាន​ចេញ​វីដេអូ​ថ្មី លើក​ដៃ​សំពះ និយាយ​សុំ​ទោស​ជា​សាធារណៈ ហើយ​ប្រាប់​ថា បើ​បង​ប្អូន​បាន​ទិញ​កាបូប​ហើយ ចង់​ដូរ​យក​លុយ​វិញ អាច​ដូរ​បាន ក្នុង​ពេល​កំណត់ ១០​ថ្ងៃ។

អ្នក​នាង ចោម ក្វាន់ បាន​និយាយ​ថា ប្រសិន​បើ​ពុក​ម៉ែ​បង​ប្អូន ដែល​ទិញ​កាបូប​របស់​នាង​យក​ទៅ​ប្រើ​ហើយ មិន​ពេញ​ចិត្ត​​នោះ អាច​ធ្វើ​ការ​ដូរ​យក​លុយ​វិញ​បាន ដោយ​មិន​មាន​ការ​កាត់​ខាត​បង់​ឡើយ។ ចំពោះ​រយៈ​ពេល​កំណត់​នៃ​ការ​ដូរ គឺ​ចាប់​ពី​ថ្ងៃ​ទី ០៧ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី១៧ ខែ​តុលា។ អ្នក​ដែល​ចង់​ប្ដូរ ត្រូវ​ភ្ជាប់​ជាមួយ​វិក្កយបត្រ​ឱ្យ​បាន​ត្រឹម​ត្រូវ ព្រម​ទាំង​បង្ហាញ​សារ​ឆ្លង​ឆ្លើយ ដែល​យល់​ព្រម​ថា​ទិញ​ពី​នាង៕ ​​​

ទស្សនាវីដេអូ៖

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!