នេះហើយប្រយោជន៍ដ៏ច្រើន អ្នកអាចទទួលបាន ពេលចុះឈ្មោះជាសមាជិក ប.ស.ស

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ត្រូវ​បាន​រាជរដ្ឋាភិបាល​បង្កើត​ឡើង ដើម្បី​ជួយ​គាំពារ​សុខភាព និង​គ្រោះ​ថ្នាក់​ផ្សេងៗ។ នៅ​ពេល​ចុះ​ឈ្មោះ​​ក្លាយជា​សមាជិក ប​.​ស​.​ស នោះ​លោក​អ្នក​នឹង​ទទួលបាន​អ​ត្ថ​ប្រ​យោ​ជ​ន៏​ជាច្រើន​ដូចជា ដែល​ផ្ដល់​ដោយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដោយ​មាន​ការ​វាយ​តម្លៃ​ពី​មន្ត្រី ប.ស.ស ហើយ​អ្វី​ដែល​ទទួល​បាន គឺ​មាន​លក្ខណៈ​ស្មើ​គ្នា​ទាំង​អស់។ ​​

​១. ប្រសិនបើ​អ្នកមាន​ជំងឺ នោះ ប​.​ស​.​ស នឹង​រ៉ាប់​រង​លើ​ថ្លៃ​ព្យាបាល​រហូតដល់​ជា​សះស្បើយ និង​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ ដូច្នេះ អ្នក​អាច​ត្រឡប់​ទៅ​ធ្វើកា​រវិ​ញ​បាន​យ៉ាង​ឆាប់រ​ហ័​ស ។ ២. ប​.​ស​.​ស នឹង​រ៉ាប់​រង​លើ​សេវា​ថែទាំ​សុខភាព មុន​និង​ក្រោយ​សម្រាល រួម​នឹង​ប្រាក់ឧបត្ថម្ភ ៧០% នៃ​ប្រាក់​ឈ្នូល​មធ្យម​ជាប់​ភាគទាន​ប្រចាំថ្ងៃ រយៈពេល​៩០​ថ្ងៃ ព្រម​ទាំង​ប្រាក់ឧបត្ថម្ភ​បន្ថែម​ពី​រាជ​រដ្ឋាភិបាល ។​

​៣. ប្រសិនបើ​អ្នកមាន​គ្រោះថ្នាក់ ឬ​បាត់​បង់ជីវិត ដោយសារ​គ្រោះថ្នាក់​ការងារ នោះ ប​.​ស​.​ស នឹង​ធានា​រ៉ាប់រ​ង​លើ​សេវា​សង្គ្រោះបន្ទាន់​, ការព្យាបាល​-​ថែទាំ​, ផ្ដល់​ប្រាក់ឧបត្ថម្ភ រួមទាំង​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សុខ​ស​ង្គ​ម​ផ្សេងៗ​ជាច្រើន​ទៀត ស្របទៅតាម​ច្បាប់​ស្តីពី​របប​សន្តិ​សុស​ង្គ​ម ។ ទោះ​បែប​នេះ​ក្ដី លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត និង​មាន​អ្នក​វាយ​តម្លៃ​ត្រឹម​ត្រូវ។

បើ​តាម​របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​ស​ង្គ​ម (​ប​.​ស​.​ស​) បាន​ឲ្យ​ដឹងថា ពេញ​មួយឆ្នាំ​២០១៨ កន្លង​ទៅ មាន​កម្មការិនី​នៅ​ទូទាំង​ប្រទេស​បាន​សម្រាលកូន​ចំនួន ៦៥,០៥៤​នាក់ ដោយ​សម្រាល​បាន​កូន​សរុប​ចំនួន ៦៥,៥៣៤​នាក់ ក្នុង​នោះ​ស្ត្រី​ដែល​សម្រាល​បាន​កូន​ភ្លោះ​ពីរ​មាន​ចំ​នួន ៤៧០​នាក់ និង​កូន​ភ្លោះ​បី​មានចំ​នួន ៥​នាក់​។​ ប​.​ស​.​ស បាន​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ជូ​ជូន​ដល់​កម្មការិនី​សម្រាលកូន​ខាងលើ សរុប​ចំនួន ២៦,២១៣,៦០០,០០០​រៀល ស្មើនឹង​ជាង ៦,៥​លាន​ដុល្លារ​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​ឲ្យ​មាន​ការឧបត្ថម្ភ​ដល់​កម្មការិនី​ពេល​សម្រាលកូន​ចាប់តាំងពី​ដើមឆ្នាំ​២០១៨​មក​។ ក្នុង​នោះ​កម្មការិនី​សម្រាលកូ​ន​១ ទទួលបាន​ប្រាក់ឧបត្ថម្ភ ៤០​ម៉ឺន​រៀល កូន​ភ្លោះ​ពីរ​ទទួលបាន ៨០​ម៉ឺន​រៀល និង​កូន​ភ្លោះ​បី ទទួលបាន ១​លាន ២​សែន​រៀល។ ចំពោះ​ទិន្នន័យ​ឆ្នាំ២០១៩ គឺ​មាន​ដូច​ខាង​ក្រោម៕


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!