ជីកចំមឈូសអាថ៌កំបាំង ៣ពាន់ឆ្នាំ ជំនាន់ព្រះចៅផារ៉ាអុង បើកគម្របភ្លាមមើលភ្លឹកគ្រប់គ្នា

ក្រុម​​​​​បុរាណ​​​​​វិទូ​​​​​របស់​​​​​ប្រទេស​​​​​អេ​​​ហ្ស៊ី​​​ប បាន​​​​​នាំ​​​​​គ្នា​​​​​បើក​​​​​គម្រប​​​​​មឈូស​​​​​បុរាណ​​​​​មួយ​​​​​ទៀត ដែល​​​​​មាន​​​​​អាយុកាល​​​​​ប្រហែល ៣​​ពាន់​​​​​ឆ្នាំ ហើយ​​​​​ត្រូវ​​​​​បាន​​​​​ប្រទះ​​​​​ឃើញ​​​​​នៅ​​​​​តាម​​​​​បណ្ដោយ​​​​​ច្រាំង​​​​​ទ​​​ន្លេ​​​​​នី​​​ល ជិត​​​​​ជ្រល​​​ង Valley of the Kings ក្នុង​​​​​ទី​​​​​ក្រុង Luxor​​។ អ្វី​​​​​ដែល​​​​​បាន​​​​​ឃើញ​​​​​នៅ​​​​​ក្នុង​​​​​មឈូស​​​​​នោះ ធ្វើ​​​​​ឱ្យ​​​​​គ្រប់​​​​​គ្នា​​​​​មាន​​​​​ការ​​​​​ភ្ញាក់​​​​​ផ្អើល​​​​​យ៉ាង​​​​​ខ្លាំង ហើយ​​​​​វា​​​​​ជា​​​​​តឹក​​​​​តាង​​​​​ដ៏​​​​​កម្រ​​​​​ដើម្បី​​​​​សិក្សា​​​​​លើ​​​​​ស​​​ម័​​​យ​​​​​បុរាណ​​​​​ដ៏​​​​​អស្ចារ្យ​។

នៅ​​​​​ក្នុង​​​​​មឈូស​​​​​នោះ ក្រុម​​​​​បុរាណ​​​​​វិទូ​​​​​អេ​​​ហ្សី​​​ប បាន​​​​​ប្រទះ​​​​​ឃើញ​​​​​សាកសព​​​​​ម៉ាំ​​​មី​​​​​របស់​​​​​ស្ត្រី​​​​​ម្នាក់ ដែល​​​​​មាន​​​​​សភាព​​​​​ក្រៀម​​​​​ល្អ មិន​​​​​ស្អុយ​​​​​រលួយ​​​​​បាត់​​​​​រូប​​​​​រាង​​​​​ឡើយ​​​។ គេ​​​​​នៅ​​​​​មិន​​​​​ទាន់​​​​​ដឹង​​​​​ថា តើ​​​​​ស្ត្រី​​​​​ស​​​ម័​​​យ​​​​​បុរាណ​​​​​ម្នាក់​​​​​នោះ មាន​​​​​ឋានៈ​​​​​ប៉ុណ្ណា​​​​​នោះ​​​​​ទេ​​​។ ការ​​​​​ស្រាវជ្រាវ នឹង​​​​​ធ្វើ​​​​​ឡើង​​​​​បន្ត​​​​​ទៀត ដើម្បី​​​​​បញ្ជាក់​​​​​ឱ្យ​​​​​បាន​​​​​ច្បាស់ និង​​​​​គាស់​​​​​កកាយ​​​​​អា​ថ៌​​​កំបាំង​​​​​នៃ​​​​​ការ​​​​​អ​​​ប់​​​​​សព​​​​​ដ៏​​​​​អស្ចារ្យ​​​​​នេះ ព្រោះ​​​​​នា​​​​​ពេល​​​​​បច្ចុប្បន្ន​​​​​គេ​​​​​មិន​​​​​ទាន់​​​​​ធ្វើ​​​​​បាន​​​​​នៅ​​​​​ឡើយ​​​​​ទេ​​​។​

​​​បើ​​​​​តាម​​​​​ប្រភព​​​​​ព័ត៌មាន Daily Mail របស់​​​​​ចក្រ​​​ភ​ព​​​​​អង់គ្លេស បាន​​​​​ឱ្យ​​​​​ដឹង​​​​​ថា មឈូស​​​​​នេះ ស្ថិត​​​​​ក្នុង​​​​​ចំណោម​​​​​មឈូស​​២ ដែល​​​​​គេ​​​​​ជីក​​​​​កកាយ​​​​​ប្រទះ​​​​​ឃើញ​​​​​នៅ បណ្ដោយ​​​​​ច្រាំង​​​​​ទ​​​ន្លេ​​​​​នី​​​ល ជិត​​​​​ជ្រល​​​ង Valley of the Kings ក្នុង​​​​​ទី​​​​​ក្រុង Luxor នៃ​​​​​ប្រទេស​​​​​អេ​​​ហ្សី​​​ប​​​។ មឈូស​​​​​ទី​​១ បាន​​​​​បើក​​​​​កាល​​​​​ពី​​​​​ពេល​​​​​ថ្មីៗ​​​​​នេះ ដោយ​​​​​រក​​​​​ឃើញ​​​​​សព​​​​​ម៉ាំ​​​មី​​​​​របស់​​​​​​បព្វជិត​​​​​ម្នាក់​​​​​ដែល​​​​​ជា​​​​​ម​​​ន្ត្រី​​​​​ជាន់​​​​​ខ្ពស់ មើល​​​​​ការ​​​​​ខុស​​​​​ត្រូវ​​​​​ក្នុង​​​​​ការ​​​​​អ​​​ប់​​​​​សព​​​​​នៃ​​​​​ស​​​ម័​​​យ​​​​​កាល​​​​​ព្រះ​​​​​ចៅ​​​​​ផា​​​រ៉ា​​​អុង​​​។​​​

បើ​​​​​តាម​​​​​ការ​​​​​ស្រាវជ្រាវ មឈូស​​​​​ទាំង​​​២​​នេះ មាន​​​​​អាយុ​​​​​កាល​​​​​ប្រមាណ ៣​​​ពាន់​​​​​ឆ្នាំ​​​​​ទៅ​​​​​ហើយ​​​។ មឈូស​​​​​មួយ​​​​​ត្រូវ​​​​​គេ​​​​​ប៉ាន់​​​​​ស្មាន​​​​​ថា ស្ថិត​​​​​នៅ​​​​​ក្នុង​​​​​រ​​​ជ្ជកា​​​ល​​​​​ទី​​១៧ ដែល​​​​​ស្ថិត​​​​​ក្នុង​​​​​សតវត្ស​​​​​ទី​​១៤ មុន​​​​​គ្រិស្ត​​​សករាជ​​​។ ចំណែក​​​​​មឈូស​​​​​មួយ​​​​​ទៀត ស្ថិត​​​​​នៅ​​​​​ក្នុង​​​​​រ​​​ជ្ជកា​​​ល​​​​​ទី​​១៨ ដែល​​​​​ស្ដិ​​​ត​​​​​នៅ​​​​​ក្នុង​​​​​សតវត្ស​​​​​ទី​​១៣ មុន​​​​​គ្រិស្ត​​​សករាជ​​​។ ជំនាន់​​​​​នោះ គឺ​​​​​ជា​​​​​ស​​​ម័​​​យ​​​​​កាល​​​​​ដ៏​​​​​រុង​​​​​រឿង​​​​​នៃ​​​​​ព្រះ​​​​​ចៅ​​​​​ផា​​​រ៉ា​​​អុង ហើយ​​​​​ក៏​​​​​មាន​​​​​បុគ្គ​​​ល​​​​​ល្បី​​​​​មួយ​​​​​ចំនួន​​​​​ទៀត​​​​​ដូច​​​​​ជា ទូ​​​តា​​​ន់​ខា​​​ម៉េន និង​​​​​រ៉ា​​​ម​​​សែ​​​​​ទី​​២ ជា​​​​​ដើម​​៕ (​​អត្ថបទ Angkor Fresh ហាម​​​​​លួច​​​​​ច​​​ម្ល​​​ង​​​​​ដោយ​​​​​គ្មាន​​​​​ការ​​​​​អនុញ្ញាត​​) ​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!