សម្ដេចតេជោ ប្រាប់មូលហេតុបិទកាស៊ីណូអនឡាញ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​កម្ពុជា ប្រាប់​អ្នក​វិនិយោគចិន​ថា ការបិទ​កាស៊ីណូ​អន​ឡាញ ដោយសារតែ​ការ​ស៊ី​ណូអន​ឡាញ​នេះ​ទទួលបាន​ពន្ធ​តិ​ច​តួ​ច ហើយ​នាំមក​នូ​វ​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា​ឧក្រិដ្ឋកម្ម និង​ការ​លាងលុយកខ្វក់​ជាដើម​។​

ការ​ជ​ម្រាប​ពី​មូលហេតុ​នាំ​ឱ​បិទ​កាស៊ីណូ​អន​ឡាញ​នេះ បាន​ធ្វើឡើង​ក្នុងពេល​សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​អ្នក​វិនិយោគចិន​មាន​ត្រកូល «​ហ៊ុន​» ប្រមាណ ៤០​នាក់ ចូលជួប​សម្តែង​ការគួរសម និង​សំណេះសំណា​ល​ការងារ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​វិមាន​សន្តិភាព​។​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​អ្នក​វិនិយោគចិន​ទាំង​នោះ​ថា ប្រទេស​កម្ពុជា​ដ្បិត​ប្រកាន់យក​នូ​វ​របប​ទីផ្សារសេរី តែ​សេដ្ឋកិច្ចកម្ពុជា​មិន​ពឹងផ្អែក​លើ​ល្បែង​នោះឡើយ​។ មួយ​វិញ​ទៀត​កម្ពុជា​ជំ​រុញ​ធ្វើយ៉ាងណា​ឱ្យមាន​ការ​អ្នក​វិ​និ​យោគ​ធំៗ និង​វិស័យ​ផ្សេងៗ​ជំនួស​វិ​ញ​។​

​រាជ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៩​កន្លង​ទៅ បាន​ចេញ​សារាច​រណ៍​បិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូ​និច តាម​រយៈ​អ៉ិន​ធើ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព​។​ ក្នុង​សារាច​រណ៍​បាន​បង្ហាញ​ការបិទ​នេះ បន្ទាប់ពី​បាន​ពិ​និត្យ​ឃើញថា មាន​ឧក្រិដ្ឋ​ជន​បរទេស​មួយ​ចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​ក្នុង​ស​ង្គ​ម​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!