ស្រលាញ់គ្នាស្មោះរាប់ឆ្នាំ ពេលត្រូវឆ្នោតរង្វាន់ធំ ខាងប្រុសយកសន្លឹកឆ្នោតរត់បាត់ ខាងស្រីសល់ត្រឹមទឹកភ្នែក

នារី​ម្នាក់​នៅ​ប្រទេស​ថៃ បាន​រត់​រក​សមត្ថកិច្ច​ឱ្យ​ជួយ ដោយ​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ហូរ​សស្រាក់ បន្ទាប់​ពី​បុរស​ជា​គូ​ស្នេហ៍ យក​សន្លឹក​ឆ្នោត​ដែល​ត្រូវ​រង្វាន់​ធំ​រត់​បាត់​ស្រមោល។ ចំណែក​សន្លឹក​ឆ្នោត​នោះ មាន​រង្វាន់​សរុប ៦លាន​បាត ឬ​ស្មើ​នឹង​ប្រមាណ ២០​ម៉ឺន​ដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា សន្លឹក​ឆ្នោត​នោះ គឺ​បុរស​ជា​គូស្នេហ៍ និង​នារី​រង​គ្រោះ បាន​ទិញ​ជាមួយ​គ្នា ហើយ​ក៏​ត្រូវ​រង្វាន់​ទី១ ដែល​មាន​ទឹក​ប្រាក់​សរុប ៦​លាន​បាត។ ក្រោយ​មក បុរស​ជា​គូ​ស្នេហ៍ បាន​យល់​ព្រម​ចែក​ពាក់​កណ្ដាល​ម្នាក់ ដើម្បី​ឱ្យ​ស្មើ​ភាព​គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក បុរស​លោភ​លន់​នោះ ក៏​បាន​ប្ដូរ​ចិត្ត ព្រម​ចែក​ឱ្យ​តែ ២លាន​បាត​ប៉ុណ្ណោះ ហើយ​ខាង​ស្រី​មិន​ព្រម ក៏​កើត​ជា​រឿង​ឈ្លោះ​ប្រកែក​គ្នា។ ដោយសារ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ដៃ​បុរស​ជា​សង្សារ​នោះ​ស្រាប់ ទើប​រូប​គេ​គេច​ខ្លួន​ចេញ​ពី​បន្ទប់​បាត់​ស្រមោល ធ្វើ​ឱ្យ​ខាង​ស្រី​ឆោឡោ​ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​នារី​រង​គ្រោះ​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា រូប​នាង និង​មិត្ត​ប្រុស​បាន​ធ្វើ​ការ​នៅ​រោង​ចក្រ​ជាមួយ​គ្នា​តាម​បណ្ដោយ​ផ្លូវ Poo Chao ហើយ​ស្រលាញ់​គ្នា ៣​ឆ្នាំ​ហើយ។ នៅ​ថ្ងៃ​ទី៩ នាង​និង​មិត្ត​ប្រុស បាន​ទិញ​ឆ្នោត​ជាតិ​ជាមួយ​គ្នា ស្រាប់​តែ​មាន​សំណាង​ឈ្នះ​រង្វាន់​ធំ​តែ​ម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត គូស្នេហ៍​ទាំង២ បាន​ប្រាប់​គ្រួសារ​ទាំង​សង​ខាង​អស់​ទៅ​ហើយ ព្រម​ទាំង​ពិភាក្សា​គម្រោង​ចាយ​លុយ​ទៀត​ផង ទាំង​ដែល​លុយ​មិន​ទាន់​បាន​បើក​មក។ ដោយសារ​បុរស​ជា​គូស្នេហ៍​គេច​ខ្លួន​បាត់ ខាង​ស្រី​បាន​ប្រាប់​បង​ស្រី​របស់​ខ្លួន​ពី​រឿង​នេះ ព្រោះ​ម្នាក់ៗ​មាន​គ្រួសារ​សង​ខាង ដែល​ត្រូវ​ចែក​រំលែក​ខ្លះ មិន​មែន​យក​មក​ចាយ​ខ្លួន​ឯង​ទាំង​ដុល​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ប្រាប់​ដំណើរ​រឿ​ទៅ​បងស្រី​រួច ក៏​សម្រេច​ចិត្ត​មក​ដាក់​ពាក្យ​ប្ដឹង​ទប់​ស្កាត់ ខ្លាច​បុរស​ជា​គូស្នេហ៍​មក​បើក​លុយ​តែ​ម្នាក់​ឯង​ហើយ​យក​ទៅ​ចាយ​បាត់​អស់។ ជុំ​វិញ​បញ្ហា​នេះ ខាង​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​ថា ដោះ​ស្រាយ​បែប​ណា​នោះ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!