ចេញពីផ្ទះបានបន្តិច ស្រាប់តែអើតក្បាលមក ម្ចាស់ឡានភ័យពេកបើកចូលសាលាសង្កាត់

តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​ម​ន្ត្រី​​​អភិរក្ស​​​សត្វព្រៃ​​​មួយ​​​រូប ​​ខណៈ​​​មក​​​ទទួល​យក​​​ពស់ថ្លាន់​​​នៅ​​​សាលាសង្កាត់​​​ចោមចៅ​​៣ ​​​ បាន​​​អះអាង​​​ថា​​ នេះ​​​ជា​​​លើក​​​ទី​​១០៤​​ហើយ​​ ដែល​​​លោក​​​បាន​​​ទទួល​​​ពស់​​​ថ្លា​ន់​​​ពី​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​​ យក​​​ទៅ​​​​ លែង​​​នៅ​​​ឯ​​​ភ្នំ​​​តា​ម៉ៅ​​​នោះ​។ មើល​​​ទៅ​​​ខណ្ឌ​​​ជាយក្រុង​​​មួយ​​​នេះ​​ ប្រៀប​​​ដូចជា​​​ខណ្ឌ​​ ដែល​​​បាន​​​អភិរក្ស​​​សត្វ​​​ពស់ថ្លាន់​​​នេះ​​​អីចឹង ​​គឺ​​​ចាប់​​​មិន​​​ចេះ​​​អស់​នោះ​​​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​​​សត្វ​​​ពស់ថ្លាន់​​​មួយ​​​ក្បាល​​​ទៀតហើយ ​​ដែល​​​លូន​​​ចូលក្នុង​​​រ​ថយ​ន្ត​​​បុរស​​​ម្នាក់ ​​ធ្វើ​​​ឲ្យ​​​ម្ចាស់​​​ឡាន​​​ភ័យ​​​ស្លន់ស្លោ បើក​​​រ​ថយ​ន្ត​​​ចូល​​​សាលាសង្កាត់​​​ចោមចៅ​​៣ ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ឲ្យ​​​ជួយ​​​ចាប់​​​យក​​​ចេញ ដើម្បី​​​ទុក​​​ប្រគល់​​​ជូន​​​ភ្នាក់ងារ អភិរក្ស​​​សត្វព្រៃ បង្ក​​​ឲ្យ​​​ភ្ញាក់ផ្អើល កាលពី​​​វេលា​​​ម៉ោង​​៩​​និង​​២០​​នាទី​​​ព្រឹក​​ ថ្ងៃ​​​ទី​​១៩ ខែ​​​វិច្ឆិកា ឆ្នាំ​​២០១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

​តាម​​​បង​ប្រុស​​​ម្ចាស់​​​ឡាន បាន​​​ឲ្យ​​​ដឹងថា គ្រា​​​ដែល​​​បើក​​​រ​ថយ​ន្ត​​​ចេញពី​​​ផ្ទះ នៅ​​​ភូមិ​​​ព្រៃ​​​ព្រីង​​​ត្បូង​​២ សង្កាត់​​​ចោមចៅ​​៣ ស្រាប់តែ​​​ឃើញ​​​សត្វ​​​ពស់ថ្លាន់​​​ស​ម្ងំ​​​នៅ​​​ក្រោម​​​ពូក ជ្រុល​​​ដំណើរ​​​ហើយ មានតែ​​​បើក​​​រ​ថយ​ន្ត​​​ចូល​​​ទៅ​​​សាលាសង្កាត់​​​ចោមចៅ​​៣ ដើម្បី​​​ឲ្យ​​​សមត្ថកិច្ច ប្រជា​ពល​រដ្ឋ​​​ជួយ​​​ចាប់​​​យក​​​ចេញ​​​វិញ ប្រគល់​​​ឲ្យ​​​អាជ្ញាធ​រ​​​សង្កាត់ រង់ចាំ​​​ប្រគល់​​​ជូន​​​អភិរក្ស​​​សត្វព្រៃ​​​មក​​​ទទួល​​​យក​​​ទៅ​​​ភ្នំ​​​តា​​​ម៉ៅ​​​លើក​​​ទី​​១០៤​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភ្នាក់ងារ​​​អភិរក្ស​​​សត្វព្រៃ ក្រោយពី​​​ទទួល​ដំណឹង​​​ថា​​ ពល​រដ្ឋ ចាប់បាន​​​ពស់ថ្លាន់​​​ហើយ លោក​​​បាន​​​មក​​​ទទួល​​​ភ្លាម​​​ដូច​​​សព្វមួយដង​​​អីចឹង​​ ហើយ​​​លោក​​​បាន​​​អះអាងថា ​​មិនដឹងថា​​​នៅក្នុង​​​ខណ្ឌ​​​នេះ​​​មាន​​​ពស់​​​ច្រើន ​​ឬក៏​​​ពស់​​​ដដែលៗ​​​នោះ​​​ទេ ​​តែ​​​សម្រាប់​​​សត្វ​​​ពស់ថ្លាន់​​​មួយ​​​ក្បាល​​​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​​​លោក​​​ចាំ​​​មិន​​​ភ្លេច​​​ទេ វា​​​ជា​​​លើក​​​ទី​​១០៤​​ហើយ សម្រាប់​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ ពេល​​​ចាប់​​​បាន​​​ម្ដងៗ តែងតែ​​​យក​​​ទៅ​​​​​លែង ទុក​​​នៅ​​​តំបន់​​​ភ្នំ​​​តា​​​ម៉ៅ ជា​​​កន្លែង​​​ដែល​​​មាន​​​សុវត្ថិភាព តែ​​​វា​​​ហាក់ដូចជា​​​មិន​ចេះ​​​អស់​​​សោះ ​​ឬមួយ​​​ក៏​​​ជា​​​ព​​​ស់​​​ដដែលៗ ទេ​​ លោក​​​ក៏​​​មិន​​​យល់​​​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!