កើតជំងឺមហារីកដំណាក់កាលចុងក្រោយ ហើយជីវិតចុងក្រោយនាងសុំធ្វើរឿង១នេះ​ ទើបបិទភ្នែកជិត

ឃើញហើយស្រក់ទឹកភ្នែកមិនដឹងខ្លួន ពេលដែលមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ បានផុសរឿងរ៉ាវពាក់ព័ន្ធនឹងគូស្នេហ៍មួយគូដែលព្រមមើលថែគ្នា មិនបោះបង់គ្នាទៅណា ទាំងដែលមិត្តស្រីរបស់ខ្លួនកើតជំងឺមហារីកដំណាក់កាលចុងក្រោយ ហើយក្ដីស្រមៃចុងក្រោយរបស់នាង គឺចង់ស្លៀកឈុតអាពាហ៍ពិពាហ៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុតក្ដីស្រមៃរបស់នាងបានក្លាយជាការពិត ព្រមជាមួយបរិយាកាសដែលពោរពេញដោយក្ដីសុខ ក្ដីស្រឡាញ់ និងទឹកភ្នែករៀងៗខ្លួន។ ថ្ងៃនេះខ្ញុំចង់យករឿងរ៉ាវមកឲ្យអ្នកទាំងអស់គ្នាបានអាន និងចែករំលែកបន្តទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយរឿងរ៉ាវមួយនេះបាននិយាយថា ប្អូនប្រុស និងអ្នកជំងឺដែលកើតជំងឺមហារីកដំណាក់កាលចុងក្រោយ នាងបាននិយាយថា ក្ដីសុបិនរបស់នាងចង់ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់របស់បុរសដែលនាងស្រលាញ់ពេញចិត្ត រហូតថ្ងៃនេះ កូនកំលោះ​បានសម្រេចបំណងឲ្យកូនក្រមុំហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរិយាកាសនៅក្នុងពិធីមង្គលការ ពោរពេញទៅដោយក្ដីសុខ តែភ្ញៀវកិត្តិយសដែលមកចូលរួមម្នាក់ៗអាណិត រំជួលចិត្ត ថែមទាំងស្រក់ទឹកភ្នែកគ្រប់គ្នា។ គ្រប់ពេលកន្លងមក ពេលដែលកូនក្រមុំឈឺធ្ងន់ មិត្តប្រុសរបស់នាង ព្យាយាមលាក់បាំងពីជំងឺដែលនាងកើត តែនាងក៏សួរគ្រប់ពេល រហូតខាងប្រុសទ្រាំលែងបាន ក៏បង្ខំចិត្តប្រាប់ដល់នាង ហើយគាត់ក៏ប្រាប់ទៀតថា មិនថាមិត្តស្រីគាត់ទៅជាយ៉ាងណា ខ្លួនគាត់ក៏នៅតែមើលថែនាងអស់មួយជីវិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនេះដែរ សមាជិកក្នុងគ្រួសារ និងសាច់ញាតិដែលមកចូលរួមក្នុងពិធីការ​ ថតរូបគូកូនក្រមុំកូនកំលោះ សុំតែរូបថតមួយសន្លឹកប៉ុណ្ណោះ ដើម្បីទុកជាសាក្សីស្នេហ៍ ធ្វើឲ្យគ្រប់គ្នាយំតាម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកក្រុមការងារជាងថត ព្យាយាមមិនយំព្រោះត្រូវថតរូបឲ្យកូនក្រមុំកូនកំលោះ​ តែក៏នៅទឹកភ្នែក​រលីងរលោង​ដដែល។ ប្រសិនបើអ្នកប្រទះឃើញរឿងរ៉ាវមួយនេះផ្ទាល់ភ្នែក តើអ្នកទទួលយកវាបានឬទេ? (ប្រែសម្រួល៖ ស្រីណុច Angkorfresh)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!