ធ្លាប់ត្រូវឪពុកម្ដាយបដិសេធមិនឲ្យស្រលាញ់គ្នា ព្រោះពិការទាំង២នាក់ តែមិនចុះចាញ់រហូតជោគជ័យ

ការអប់រំក្នុងថ្ងៃអាពាហ៍ពិពាហ៍បានក្លាយជាអ្វីដែលមិនសូវសំខាន់នៅសម័យបច្ចុប្បន្ននេះ មិនដូចកាលពីប៉ុន្មានទសវត្សរ៍មុន។ មានគូស្វាមីភរិយាមួយចំនួនប៉ុណ្ណោះ ដែលអាចរក្សាចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ឲ្យស្រលាញ់គ្នាដល់ចាស់បាន ហើយសុខចិត្តរស់នៅជាមួយគ្នានៅពេលដែលពួកគេឆ្លងកាត់គ្រាលំបាកៗជាច្រើន។

គូស្នេហ៍មួយគូនេះនៅប្រទេសចិនបញ្ជាក់ថា ស្នេហានឹងជួយគ្នាឆ្លងកាត់ ការលំបាកៗជាច្រើន។ មនុស្សដែលបានឃើញទំនាក់ទំនងរបស់ពួកគេ ត្បិតថាមិនអាចជួយអ្វីបាន តែអ្នកទាំងនោះមានអារម្មណ៍សប្បាយរីករាយ ពេលឃើញពួកគេស្រលាញ់គ្នា។

សកម្មភាពរបស់អ្នកទាំង២ គឺជាទំនាក់ទំនងដែលមនុស្សគ្រប់គ្នាគួរតែមាន។ អ្នកទាំង២ស្រលាញ់គ្នាយ៉ាងខ្លាំង ទោះបីជាអ្នកទាំង២ពិការក៏ដោយ។ ពួកគេបញ្ជាក់ថា ពួកគេដូចទៅនឹងគូស្នេហ៍ដែលស្រលាញ់គ្នាធម្មតាដែរ ព្រោះពួកគេជ្រើសរើសគូស្នេហ៍ គឺមិនអនុញ្ញាតឱ្យកំហុសរបស់ពួកគេ រារាំងពួកគេពីជីវិតរស់នៅជាមួយគ្នាពេញមួយជីវិតឡើយ។

ពួកគេបានរកឃើញថា ពួកគេបានស្រលាញ់គ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅបំផុត។ បុរសជាប្តីកើតមកដោយគ្មានជើងតាំងពីកំណើត ចំណែកប្រពន្ធរបស់គាត់ត្រូវប្រើឈើច្រត់ (ប្រភពមិនបានបញ្ជាក់ពិការដោយសារអ្វីទេ) ខណៈដែលជើងរបស់នាងមិនអាចទប់ជំហរបាន។ ពួកគេបានរកឃើញវិធីដើម្បីទ្រទ្រង់ជីវភាពខ្លួនឯងបាន ដោយមិនចាំបាច់ពឹងពាក់អ្នកដទៃ អ្នកទាំង២មានហាងលក់ទំនិញតាមអ៊ិនធឺណិតមួយ ដែលពួកគេគ្រប់គ្រងអាជីវកម្មនោះបានដោយខ្លួនឯងនៅឯគេហដ្ឋានដ៏មានផាសុកភាពរបស់ពួកគេ។

ទោះបីជាពួកគេមានពិការរៀងៗខ្លួនក៏ដោយ ក៏ពួកគេបង្ហាញថា ពួកគេដូចជាគូស្នេហ៍ធម្មតាដទៃទៀតដែរ។ ពួកគេទាំងពីរមានចំណង់ចំណូលចិត្តខាងតន្ត្រីដូចគ្នា ហើយវាដើរតួជាមធ្យោបាយមួយដើម្បីពង្រឹងទំនាក់ទំនងក៏ដូចជាពង្រឹងចំណងគូស្នេហ៍ឲ្យកាន់តែស្អិតល្មួតថែមទៀត។ ពេញផ្ទះនៃគ្រួសាររបស់ពួកគេ ពោរពេញទៅដោយតន្ត្រី ហើយពួកគេតែងតែច្រៀងលេងជាមួយគ្នា។

ប្តីប្រពន្ធមួយគូនេះ មិនដែលខ្មាសអៀន ក្នុងការបង្ហាញសេចក្តីស្រលាញ់ ចំពោះគ្នាទៅវិញទៅមកនោះទេ។ ពួកគេមានការគោរពគ្នា យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកជាទីបំផុត។ ដំបូងក្រុមគ្រួសាររបស់ពួកគេបានជំទាស់នឹងអាពាហ៍ពិពាហ៍មួយនេះ ពីព្រោះពួកគាត់ប្រាកដថា អ្នកទាំងពីរមិនអាចជួយអ្វីគ្នាបាន ដោយសារពិការទាំង២នាក់ ប៉ុន្តែពួកគេបានបង្ហាញថា ពួកគេពិតជាអាចស្រលាញ់គ្នា ហើយជួយគ្នាបាន។ សូមអរគុណចំពោះការប្តេជ្ញាចិត្ត និងការតស៊ូព្យាយាមរបស់ពួកគេ ដែលពួកគេអាចបំបែកឧបសគ្គទាំងអស់បាន។

នារីជាភរិយាដែលអាចធ្វើចលនាបានយឺតៗ ព្រោះនាងពិបាកក្នុងការប្រើជើង នាងកំពុងព្យាយាមហ្វឹកហាត់កាយវិការរបស់នាងឱ្យបានល្អ ដើម្បីថែរក្សាខ្លួននាង និងជួយស្វាមី។ ពួកគេបានសន្យាថានឹងថែរក្សាគ្នាអស់មួយជីវិត។ នៅពេលដែលមានពន្លឺថ្ងៃនៅពេលព្រឹក ពួកគេឆ្លៀតឱកាសដើរចេញទៅក្រៅជាមួយគ្នា។

មនុស្សជាច្រើនតែងតែសម្លឹងមើលលើមើលក្រោមក្នុងន័យមិនល្អចំពោះពួកគេ ប៉ុន្តែអ្នកទាំង២មិនខ្វល់ពីមនុស្សទាំងនោះឡើយ។ ខ្លួនពួកគេគ្រាន់តែនិយាយគ្នារឿងក្រុមហ៊ុនរកស៊ី និងអាកាសធាតុល្អ ។ ពួកគេដឹងថាមនុស្សទូទៅនឹងយល់ពីទំនាក់ទំនងមួយនេះ ប៉ុន្តែវាមិនមែនជាផលវិបាកចំពោះពួកគេទេ។ អ្នកទាំង២នៅតែមានសុទិដ្ឋិនិយម ហើយបានត្រៀមខ្លួនសម្រាប់ឧបសគ្គ ដែលនឹងកើតឡើង ព្រោះអ្នកទាំងពីរដឹងថា ពួកគេមិនមែននៅម្នាក់ឯងទៀតទេ។

រឿងរ៉ាវរបស់គូស្នេហ៍មួយគូនេះ ពិតជារឿងមួយ និងជាការលើកទឹកចិត្តដល់មនុស្សទូទៅឲ្យចេះស្រលាញ់គ្នា ឲ្យតម្លៃគ្នាឲ្យបានច្រើនៗ។ ទោះបីពួកគេទាំងពីរពិការរាងកាយក៏ដោយ ក៏ពួកគេមិនធ្លាក់ទឹកចិត្ត ឬមិនសប្បាយចិត្តនោះដែរ។ ផ្ទុយទៅវិញពួកគេក្រឡេកមើលទៅខាងមុខ ពួកគេក៏សប្បាយចិត្តដែលពួកគេបានជួបគ្នា អ្វីពួកគេមាន៕(ប្រែសម្រួល៖និស្ស័យ Angkorfresh)

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!