នារីម្នាក់មានកូនមុនរៀបការរងការរិះគន់ តែបើដឹងចិត្តនាងចំពោះកូន អាចសរសើរនាងវិញ

ការមានកូនមុនពេលរៀបការ គឺជាការខុសឆ្គងមួយមិនអាចប្រកែកបាន ព្រោះវាជាប្រពៃណីបុរាណខ្មែរ​តាំងពីដើមតរៀងមក។ ទង្វើរនេះតែងតែរងការពេបជ្រាយ ​ចំអែចំអន់ ពីញាតិជិតខាង ដោយចោទប្រកាន់ថា ជាមនុស្សស្រីមិនល្អ មិនគោរពតាមទំនៀមចាស់បុរាណ។ លើសពីនេះបើមានកូនហើយ ត្រូវមនុស្សប្រុសបោះបង់ចោល កាន់តែធ្ងន់ធ្ងរមួយកម្រិតទៀត។

ប្រសិនបើមនុស្សស្រីនោះទន់ជ្រាយ ទោរទន់តាមសម្ដីអ្នកចំអកទាំងនោះ ពិតណាស់នាងប្រាកដជាមានវិបត្ដិសារី អាចគិតខ្លី ឬអាចក្លាយជាឃាតកផ្ដា​ច់ជីវិតទារកដែលគ្មានកំហុសរបស់ខ្លួនថែមទៀតផង។ ការរស់នៅជាមួយគ្នាដោយមិនបានរៀបការជាមុន ពួកគេអាចមានមូលហេតុផ្សេងៗគ្នាជាច្រើន អ្នកខ្លះចង់ធ្វើការ ឬរកស៊ីសន្សំលុយឲ្យបានច្រើនសិន និងខ្លះទៀតត្រូវជួយឪពុកម្ដាយ គ្រួសារបងប្អូន ឲ្យប្រសើរសិន ទើបដឹកដៃគ្នាចូលរោងការតាមក្រោយ ព្រោះមិនចង់ប្រើប្រាស់លុយកាក់ ឬលក់កេរ្តិ៍អាករឪពុកម្ដាយសម្រាប់ពិធីមួយថ្ងៃនេះ។ 

តែបើយើងងាកមកមើលពីសាច់រឿងរបស់នារីម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ «ជេនឌី ជេនឌី» ដែលនាងមានកូនមុនថ្ងៃរៀបការដែរ ទើបដឹងពីអារម្មណ៍ថា នាងត្រូវបានអ្នកជុំវិញរិះគន់មិនតិចនោះទេ តែនាងនៅតែតស៊ូ ខិតខំចិញ្ចឹមកូន ទាំង២នាក់ដោយមានទំនួលខុសត្រូវខ្ពស់ក្នុងនាមជាឪពុកម្ដាយគេ។ ការចាប់ដៃគ្នានេះ កើតចេញពីក្តីស្រលាញ់ពិតៗ មិនមែនស្នេហាបោកប្រាស់ ហើយក៏មិនដាច់ចិត្តធ្វើជាឃាតកសម្លា ប់កូនខ្លួនឯងដែរ។

នាងបានសរសេររៀបរាប់រឿងរ៉ាវទាំងនោះដោយឥតលាក់លៀម និងបង្ហាញរូបថតកូននៅថ្ងៃរៀបការថា៖ «តាយាយរបស់កូន មិនដែលប្រដៅម៉ាក់ឲ្យម៉ាក់ដើរខុសប្រពៃណីបែបនេះទេ តែក៏ព្រោះមិនដាច់ចិត្ត ធ្វើជាឃាតក កូនកើតមកព្រោះតែក្តីស្រលាញ់របស់ម៉ាក់និងប៉ា អ៊ីចឹងកូនសក្ដិសមនឹងរស់នៅ មើលឃើញពិភពលោកនេះ ដូចក្មេងដទៃទៀតដូចគ្នា។

តែឥលូវម៉ាក់ប៉ារៀបការហើយកូនស្រី ឆ្នាំមុនម៉ាក់ប៉ាបំពេញតួនាទីជាឪពុកម្តាយ ដែលមានទំនួលខុសត្រូវ ឆ្នាំនេះម៉ាក់ប៉ាបំពេញតួនាទីជាកូន រៀបការបំពេញមុខមាត់តា និងយាយរបស់កូន ទាំងសងខាង ទោះម៉ាក់ប៉ាមានកូនមុនរៀបការ ញាតិតិះដៀលថាប៉ុនណា តែម៉ាក់ប៉ាស៊ូទ្រាំបានរហូតមានថ្ងៃនេះ។ កូនម៉ាក់មិនមែនជាកូនឥតខាន់ស្លាទៀតទេ មើលមុខចុះស្រណោះណាស់»៕(អត្ថបទ៖និស្ស័យ Angkorfresh)

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!