ប្ដីទៅធ្វើការឆ្ងាយ តែដាក់កាមេរ៉ាក្នុងបន្ទប់តាមដានសកម្មភាពប្រពន្ធ២៤ម៉ោង ព្រោះគោលបំណងធំមួយ

ដោយសារតែជីវភាព មានប្តីប្រពន្ធមិនតិចនាក់ទេ ដែលក្រោយពីរៀបអាពាហ៍ពិពាហ៍រួចហើយ ត្រូវរស់នៅបែកគ្នា ខ្លះដោយសារតែមុខរបរ ឬកន្លែងការងារឆ្ងាយគ្នា ឯអ្នកខ្លះសម្រេចចិត្តរស់នៅបែកគ្នាទាំងបង្ខំ ដើម្បីទៅធ្វើការងារ ឬរកស៊ីនៅកន្លែងឆ្ងាយ។

ការឃ្លាតពីគ្រួសារមួយរយៈ គឺក្នុងគោលបំណងតែមួយគត់ ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារ។ ក្រោយពីធ្វើការងារបែកគ្នា ពិតជាមានការនឹករលឹកគ្នាជាមិនខាន អ្នកខ្លះខលសួរសុខទុក្ខគ្នាស្ទើរតែគ្រប់ពេល។

ចំណែកឯកាលពីពេលថ្មីៗនេះ បុរសម្នាក់ដែលសារតែនឹកប្រពន្ធខ្លាំងពេក ព្រោះស្នាក់នៅឆ្ងាយគ្នា ប្តីនៅទីក្រុងភ្នំពេញ ប្រពន្ធរស់នៅទីក្រុងប៉ោយប៉ែត ដោយហេតុចង់ឃើញសកម្មភាពប្រពន្ធ កំពុងធ្វើអ្វីខ្លះ ញាំបាយ ងូតទឹកហើយ ឬនៅ ពេលណាចូលគេង ប្តីបានដាក់កាមេរ៉ាក្នុងបន្ទប់ប្រពន្ធ នៅពេលដែលខ្លួននឹកប្រពន្ធ អាចមើលកាមេរ៉ាបានគ្រប់ពេល។

បើតាមគណនីហ្វេសប៊ុកនារីជាប្រពន្ធមានឈ្មោះ GiNa FullSmile បានសរសេររៀបរាប់ថា៖ «អាណិតប្តីណាស់ នឹកប្រពន្ធពេកនិយាយទូរស័ព្ទមិនអស់ចិត្ត ទិញកាម៉េរាដាក់អ៊ីចឹងតែម្តង តាមដានគ្រប់សកម្មភាព គាត់និយាយថា(ប្តី) រាល់ថ្ងៃបងបានវា «camera»ហ្នឹងឯង ដែលឲ្យបងដឹងថា អូនគេងនៅ? ក្រោកនៅ? កំពុងធ្វើអី? ស្លៀកអាវអី? Makeup អត់? ថ្ងៃនេះ! ស្ដាប់ហើយចង់ស្រក់ទឹកភ្នែក គ្រប់យ៉ាងព្រោះតែប្រាក់»។ រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយនេះ កំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចែករំលែកបន្ត និងបញ្ចេញមតិយោបល់​យ៉ាងច្រើនផ្សេងៗគ្នា៕ (អត្ថបទ៖និស្ស័យ Angkorfresh)

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!