ចិញ្ចឹមត្រីអណ្ដែង១ថ្ងៃអាចរកចំណូលបានចាប់ពី ៥០ ទៅ ៧០ម៉ឺនរៀល ហើយមិនពិបាករកទីផ្សារ

វ៉ារីវប្បកម្ម ចិញ្ចឹមត្រីអណ្តែងនៅភូមិកាំមេម៉ាយ សង្កាត់ព្រះបាត ក្រុងស្ទឹងត្រែង អាចរកប្រាក់ចំណូលបានក្នង​មួយថ្ងៃចាប់ពី ៥០ម៉ឺន ទៅ៧០ម៉ឺនរៀល តែវ៉ារីវប្បកម្មនេះជួបបញ្ហាប្រឈមដោយខ្វះបច្ចេកទេសភ្ញាស់កូនត្រី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ៉ារីវប្បកម្ម ចិញ្ចឹមត្រី ភូមិកាំងមេម៉ាយសង្កាត់ព្រះបាទក្រុងខេត្តស្ទឹងត្រែង លោក ឯកឌុំអាយុ៧០ឆ្នាំ ម្ចាស់វ៉ារីវប្បកម្មចិញ្ចឹមត្រីនេះបានបញ្ជាក់ថា៖ពួកគាត់ ចិញ្ចឹមត្រីអណ្តែងជាង១៥ឆ្នាំមកហើយ តែនៅមិន​ទាន់ចេះបច្ចេកទេស ភ្ញាស់កូនត្រីខ្លួនឯង តម្រូវឲ្យចំណាយដើមទុនច្រើន ទៅទិញកូនត្រីអណ្តែងនេះ ពីប្រទេសឡាវយកមកវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា បញ្ហានេះស្នើឱ្យមន្ត្រីជំនាញជលផលជួយ បង្រៀនបច្ចេកទេសភ្ញាស់កូនត្រីមកដល់ពួកគាត់ផង។ លោកបន្តថា ការចិញ្ចឹមត្រីអណ្តែងមានភាពហត់នឿយខ្លាំង ទាំងការថែទាំ ការផ្តល់ចំណីអាហារ និង ការផ្លាស់ប្តូរទឹកជាដើម។ ប៉ុន្តែវាក៏ងាយស្រួលជាងការធ្វើស្រែចំការ និងការធ្វើចំណាកស្រុកទៅរកការងាធ្វើនៅប្រទេសជិតខាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកទំ នីរ៉ូ នាយខណ្ឌជលផលខេត្តបានទទួលយកនូវការស្នើសុំនេះ ព្រោះអាចធ្វើឲ្យយើងម្ចាស់ការបាន និងចែករំលែកបទពិសោធន៍ ជូនគ្នាទៅវិញទៅមក នៅតាមកន្លែងវ៉ារីវប្បកម្មផ្សេងៗទៀត។ លោកអះអាងថា រដ្ឋបាលជលផលគ្រោងស្ថាបនាកន្លែងបង្ហាត់បង្រៀនបច្ចេកទេសភ្ញាស់កូនត្រីដែលមាន​ទីតាំងនៅចំណុចអូរខ្លុង ក្នុងឃុំសាមឃួយ ស្រុកសេសាន នៅឆ្នាំ ២០២០ នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី សៀនផលិត ប្រជាពលរដ្ឋនៅសង្កាត់ព្រះបាតបានទទួលស្គាល់ថា ការចិញ្ចឹមត្រីនៅក្នុងស្រុកពិត​ជាបានរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយក៏ស្រួលទិញមកបរិភោគដែរ។ លោកស្រីថា ម្យ៉ាងទៀតអាចជួយកាត់បន្ថយការនាំត្រីចូលពីប្រទេសជិតខាង ពិសេសការពារ និងអភិរក្សត្រី​ធម្មជាតិ នៅក្នុងទន្លេមេគង្គមិនឲ្យផុតពូជ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងមានវ៉ារីវប្បកម្មចំនួន ៥កន្លែង ក្នុងនោះមាននៅស្រុកសេសាន ស្រុកសៀមបូក និងក្រុងស្ទឹងត្រែង តែចំនួននេះ មានតែវ៉ារីវប្បកម្មសង្កាត់​ព្រះបាទមួយប៉ុណ្ណោះដែល​នៅដំណើការ​ចិញ្ចឹមទៅបានល្អ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!